ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោបានឲ្យដឹងថា នៅម៉ោង១៦ និង០០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បុរសម្នាក់ដែលជាមេភូមិគោគបន្តាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឆក់ខ្សែភ្លើងស្លាប់។
មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ គឹម ពៅ ភេទប្រុស អាយុ៤៤ឆ្នាំ (ស្លាប់) រស់នៅភូមិគោគបន្ទាយ សង្លាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានតួនាទី ជាប្រធានភូមិគោគបន្ទាយ។
សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យ បានចុះពិនិត្យសពជនរងគ្រោះរួចមក ក៏បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន គឺដោយសារជនរងគ្រោះសាកថ្មទូរស័ព្ទ ហើយដាក់លើទ្រូងបណ្តាលឲ្យឆក់ស្លាប់តែម្តង។
បច្ចុប្បន្ន ចំណែកសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕