ឡើង​ចាប់រំលោភ​ប្រពន្ធ​អ្នកភូមិ​ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖ យុវជន​ម្នាក់ វ័យ​២០​ឆ្នាំ បានធ្វើ​សកម្មភាព​ឡើង​របស់​អ្នកភូមិ ប៉ុនប៉ង់​ចាប់រំលោភ​ស្ត្រី កូន​បី​ម្នាក់ ទាំង​ពាក់​កណ្តាលយប់ តែ​មិនបាន​សម្រេច ត្រូវ​សមត្ថកិច្ច​វាយខ្នោះ ។​
​ករណី​ខាងលើនេះ គឺ​កើតឡើង​នៅវេលា​ម៉ោង ១​នឹង​30​នាទី​យប់​ថ្ងៃទី​០៩ ខែកញ្ញា ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​មានជ័យ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​
​នគរបាល​ស្រុក​ចិត្រ​បុរី បានអោយដឹងថា ស្ត្រី​រងគ្រោះ ឈ្មោះ បឿន សុខ អាយុ ២២​ឆ្នាំ ជាតិខ្មែរ មុខរ​បរជាកសិករ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។​
​ចំណែកឯ​ជនសង្ស័យ​ឈ្មោះ យ៉ែម ធី​ម អាយុ​២០​ឆ្នាំ ជាតិខ្មែរ ជា​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ជាមួយគ្នា ។​
​នគរបាល​ស្រុក​ចិត្រ​បុរី បាន​បន្ត​អោយដឹងថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​រូបនោះ គឺ​ដេក​លើផ្ទះ​របស់ខ្លួន​ជាមួយ​កូនតូចៗ​បីនាក់ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​លឺស្នូ​រស​ម្រឹ​ប​ជើងមនុស្ស​ឡើងមក​លើផ្ទះ ក៏​ស្រែ​សួរ ។ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ ស្ទុះ​ទៅ​ខ្ទុបមាត់​ស្ត្រី​រងគ្រោះ ឯ​ដៃ​ម្ខាង​ទៀត​ចាប់​ក្តោប​ដៃ​ទាំងពីរ​ស្ត្រី​រូបនោះ​ឡើងលើ​ក្បាល រួច​ក៏​ធ្វើ​សកម្មភាព​ចាប់​ប្រឡេះ​ឡេវ​ខោ ឡើង​ពារ​ពីលើ​ស្ត្រី​រងគ្រោះ ។ ភ្លាមនោះ​ស្ត្រី​រងគ្រោះ ក៏បាន​ស្រែក​ឆោ​រ​ឡោរ​អោយគេ​ជួយ រីឯ​ជនសង្ស័យ​គេចខ្លួនបាត់ ។ លុះដល់​ព្រឹក​ឡើង​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​អធិការ​ស្រុក​ចិត្រ​បុរី សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ថ្មី បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី​បំពេញ​នីតិវិធី កសាង​សំនុំ​រឿន បញ្ជូនទៅ​ការិយាល័យ​កណ្ដាល​នគរ​បាល​ព្រហ្មទណ្ឌ​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត​តាមផ្លូវ​ច្បាប់ ៕

untitled-1