​រកឃើញ​ករ​ណី​ឆ្លង​វីរុស Zika ៥១​ករណី​នៅក្នុង​ប្រទេស​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

បាងកក​៖​សារព័ត៌មាន DNN របស់​ថៃ​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ថា ករណី​ឆ្លង​វីរុស្ស Zika រហូតដល់​ទៅ​៥១​ករណី​ត្រូវបាន​រកឃើញ​នៅក្នុង​សង្កាត់ Sathon ដែលជា​មូលដ្ឋាន​ពាណិជ្ជកម្ម​ស្នូល នៃ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។
​រហូតមកដល់​ពេលនេះ អាជ្ញាធរ​ក្រុង​បាងកក​កំពុងធ្វើការ​ក្រើនរំលឹក​ដល់​ប្រជាជន​គ្រប់រូប ជាពិសេស​អ្នក​ដែល​រស់នៅ​សង្កាត់ Sathon ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​មូស​ខាំ​។ ទន្ទឹម​នោះ​ភ្នាក់ងារ​ពេទ្យ​នឹងធ្វើ​ការតាមដាន​នៅ​តំបន់ Sathon រយៈពេល ៣០​ថ្ងៃ​ទៀត​។​
​ដោយឡែក​បើតាម​ការអះអាង​ពី​មន្ត្រី​ថៃ​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​បានធ្វើ​ដំណើ​រ​ត្រឡប់​មកពី​ប្រទេស​សិង្ហ​បុរី កាលពីពេល​ថ្មីៗ​នេះ ហើយ​បន្ទាប់មក​លោក​ក៏បាន​ចម្លង​វីរុស Zika នេះ​ទៅកាន់​ភរិយា​ខ្លួនឯង ដែលជា​ស្ត្រី​ទើបតែ​សម្រាលកូន​រួច​។ អកា​រៈរ​បស់​ស្ត្រី​រូបនេះ គឺមាន​កម្តៅ​រាងកាយ​កើនឡើង ភ្នែក​ក្រហម ឈឺសន្លាក់ និង ក​ន្តួ​ល​លើ​ស្បែក ហើយ​ចំពោះ​ទារក​របស់​នាង​វិញ គឺមាន​សុខភាព​ធម្មតា​នោះទេ​៕

zika-singapore