ចិន-រុស្ស៊ី​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​​នៅ​សមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

ប៉េកាំង​៖​យោងតាម​បណ្តាញសារព័ត៌មាន Channel News Asia ចេញផ្សាយ​កាលពី​ព្រឹក​មិញ​ថា​យោធា​ចិន និង​រុស្ស៊ី បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ហើយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នា​ថ្ងៃ​ចន្ទ​នេះ។​
​សមយុទ្ធ​នេះ​មាន​ឈ្មោះថា Joint Sea-2016 ស្ថិតនៅក្នុង​គោលដៅ​បង្កើន កិច្ច​ការពារជាតិ ការសង្គ្រោះ និង ការប្រឆាំង​នាវាមុជទឹក ក៏ដូចជា​ការ​រឹបអូស​ទំនិញ​ខុសច្បាប់ ពី​ក្រុម​ដឹកជញ្ជូន តាម​នាវា​ផងដែរ​។ សមយុទ្ធ​នឹង​រហូតដល់​ថ្ងៃទី​១៩ ខែកញ្ញា ដោយមាន​ការចូលរួម​ពី​នាវាចម្បាំង​, នាវាមុជទឹក​, យន្តហោះ​យោធា​, នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ និង​កងទ័ព​ជំនាញ​មកពី​ប្រទេស​ទាំងពីរ​ផងដែរ​។ នេះ​ជា​សមយុទ្ធ​ដ៏​កម្រ​មួយ​ដែលមាន​រុស្ស៊ី​ចូលរួម ហើយ​វា នឹង​ធ្វើឡើង​នៅក្នុង​តំបន់​ដែនទឹក​ក្បែរ​ខេត្ត​ក្វាង​ទុង ភាគ​អាគ្នេយ៍​ប្រទេស​ចិន​៕

fn-2016-09-12-10-03-29-0