ធី សុវណ្ណ​ថា ព្រមាន​ដឹកនាំ​ពលរដ្ឋ​ធ្វើបាតុកម្ម​ប្រឆាំង​មហា​បាតុកម្ម CNRP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន​អង្គការ «​យុវជន និង​កិច្ចការ​សង្គម​» កញ្ញា ធី សុវណ្ណ​ថា បាន​ព្រមាន​ថា នាង​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​បាតុកម្ម​របស់​បក្សប្រឆាំង​កើតឡើង​ប្រាកដ​មែន​។ ទន្ទឹម​នោះ​កញ្ញា ធី សុវណ្ណ​ថា បាន​ហៅ​គម្រោង​ធ្វើ​មហា​បាតុកម្ម​របស់ លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​ប្រឆាំងនឹង​ការសម្រេច​របស់​តុលាការ​ថា មាន​ចេតនា​ចង់​បង្កចលាចល និង​អសន្តិសុខ​ដល់​ប្រទេសជាតិ​។​
​កញ្ញា ធី សុវណ្ណ​ថា បាន​ព្រមាន​ដូច្នេះ គឺ​បន្ទាប់ពី​មេដឹកនាំ​គណបក្សប្រឆាំង លោក កឹម សុខា បាន​ព្រមាន​ជាថ្មី ថា លោក និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស បើសិនជា​តុលាការ​នៅតែ​បន្ត​ផ្តន្ទាទោស​លើ​រូបលោក ហើយ​មិនអាច​រក​ដំណោះស្រាយ​នយោបាយ ជាមួយ​គណបក្សកាន់អំណាច​បាន​៕

fn-2016-09-12-14-09-36-0