ចាប់ខ្លួន​មន្ត្រីនគរបាល​ម្នាក់ករណី​ចាប់រំលោភ​ប្អូនថ្លៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

​ខេត្តកំពត​៖​សមត្ថកិច្ច​បាន​ចាប់ខ្លួន​មន្ត្រីនគរបាល​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ចាប់រំលោភ​ប្អូនថ្លៃ​ស្រី ខ្លួនឯង បានសម្រេច​រហូតដល់​ទៅ​៤​ដង កាលពី​ថ្ងៃទី​០៩ ខែកញ្ញា កន្លងទៅនេះ ។ ការឃាត់ខ្លួន​នោះ​ធ្វើឡើង កាលពី​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ។​
​ជនសង្ស័យ​មានឈ្មោះ សួន សុភា​រ៉ា ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាម​ន្រី្ដ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ឃុំ​ថ្មី ស្រុក​ទឹកឈូ សព្វថ្ងៃ​រស់នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ (​ត្រូវជា​បងថ្លៃ ជនរងគ្រោះ​), ចំណែក​ជនរងគ្រោះ​មានឈ្មោះ ស ផ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ត្រូវជា​ប្អូនថ្លៃ ជនសង្ស័យ​៕

untitled-1