ប្រជាពលរដ្ឋ​ក្នុងស្រុក​គាស់ក្រឡ​ប្រឈម​នឹង​ការខូចខាត​ផលដំណាំធ្ងន់ធ្ងរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាកសិករ​រាប់រយ​គ្រួសារ​ស្ទើរ​គ្រប់​ឃុំ​ក្នុងស្រុក​គាស់ក្រឡ​កំពុងតែ​ប្រឈម​នឹង​ការខាតបង់​លើ​ផលដំណាំ​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​មានការ​ខ្វះ​ទឹក​ស្រោចស្រប​លើ​ផលដំណាំ​ដោយសា​តែ​ទឹកភ្លៀង​បានអូសបន្លាយ​ពេល​យួរ​ខែ​ធ្វើ​ឲ្យ​ផលដំណាំ​របស់​ពួកគាត់​បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​។​
​លោក អាត មេឃុំ​ព្រះ​ផុះ​បាន​បញ្ជាក់ថា ក្នុង​ឃុំ​របស់លោក​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​តា​នួ​ត​គឺ​ប្រឈម​នឹង​ការខូចខាត​ផលដំណាំ​ច្រើន​ព្រមទាំង​ខ្វះ​ទឹក​ប្រើប្រាស់​ផងដែរ​ប្រជាព​រដ្ឋ​បង្ខំ​នាំគ្នា​ប្រើ​ទឹកល្អក់​យកមក​កូ​សាច់​ជួ​ទើប​ប្រើ​បាន​ហើយ​ផលដំណាំ​ស្រូវ​.​ពោត​ត្រូវ​ខូចខាត​ទាំងស្រុង​លោក​សាត​មេភូមិ​តា​នួ​ត​បានបញ្ជាក់​ផងដែរ​ថា ទឹកភ្លៀង​បាន​ខកខាន​តាំងពី​ខែ​០៥​មករ​ហូត​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​ទាំង​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ដោយសា​តែ​ខ្វះ​ស្រះ​ទឹក​ដូច្នេះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាង​២០០​គ្រួសារ​បាន​ជួប​ផល​លំបាក​លើក​ត្តា​ពីរ​យ៉ាង​គឺ​ខូចខាត​លើ​ផលដំណាំ និង​ខ្វះ​ទឹក​ប្រើប្រាស់​ដែល​បង្ក​ឲ្យ​ក្មេង​ខ្លះ​ឈឺពោះ​រាក​រុះ​។​
​លោក ប៊ុន សារ៉ាត់ ប្រធាន​ក្រុម​បក្ស​គណបក្ស​ប្រជាជន​ក្នុងភូមិ​សំរោង​ឃុំ​ឆ្នាល​មាន់បាន​ត្អូញត្អែរ​ប្រាប់ ដែរ​ថា ប្រជាពលរដ្ឋ​ក្នុងភូមិ​សំរោង​ចំនួន​៨០​គ្រួសារ​ក៏​រង​ការខូចខាត​លើ​ផលដំណាំ​ពោត​ទាំងស្រុង​នោះ​មាន​ចំនួន​១៦៧​ហិកតា ហើយ​ចំណែក​ទឹក​ប្រើប្រាស់​ក៏​គ្មាន​នាំគ្នា​ធ្វើដំណើរ​ដឹក​ទឹក​ពី​តំបន់​ឆ្ងាយៗ​ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ដោយឡែក​លោក ជិន សំអន មេឃុំ​ដូន​បាន​បញ្ជាក់ថា ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់លោក​បាន​ខូចខាត​ប្រមាណ​៧០%​ដែល​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ខ្លោច​មិន​អាចជួយ​សង្គ្រោះបាន​។​
​ជុំវិញ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដែល​ស្រុក​មួយ​នេះ​មិន​ធ្លាប់​ជួបប្រទះ​នោះ​លោក​ផេង​សុធី​អភិបាលស្រុក​គាស់ក្រឡ​បានទទួល​ស្គាល់​ដោយ​លោក​បញ្ជា​ក់នៅ​ថ្ងៃទី​១១​នេះដែរ​ថា ការខូចខាត​លើ​ផលដំណាំ​ដោយសា​កត្តា​ទឹកភ្លៀង​បានអូសបន្លាយ​ពេល​យួរ​ខែ​ធ្វើ​ឲ្យ​ក្នុងស្រុក​របស់លោក​រង​គ្រោះ​ស្ទើរ​គ្រប់​ឃុំ​តែបើ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ប្រភពទឹក​នោះ​មិន​មានកា​ខូ​ត​ខាត​ទេ​ហើយ​ចំពោះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​មួយចំនួនធំ​ដែល​ពឹង​ផ្អែកទៅលើ​ទឹកភ្លៀង​នោះ​គឺ​ខូចខាត​ស្ទើរ​ទាំងស្រុង​លោក​បន្តថា​អាជ្ញា​ជួយ​មិនបាន​ដោយសា​តែ​ខ្វះ​ប្រភពទឹក​និង​ប្រព័ន្ធធារាសាស្ត្រ​។ ប៉ុន្តែ​លោក​បានធ្វើ​របាយការណ៍​នេះ​ដាក់ជូនទៅ​ផ្នែក​មន្ទីរ​រួចហើយ​ចំណែក​ស្ថាប័ន​គ្រោះមហន្តរាយ​ក៏​លោក​បាន​ដាក់ជូន​ផងដែរ​។​
​ប្រជាពលរដ្ឋ​សុំ​ឲ្យ​អាជ្ញាធរខេត្ត​ព្រមទាំង​សប្បុរស់​នានា​ជួយ​ដល់​ពួកគាត់​ដើម្បី​ឲ្យ​មាន​ស្រះ​ទឹក​ក្នុងភូមិ​ជា​ផលប្រយោជន៍​ប្រើ​ប្រចាំថ្ងៃ​ទោះ​មិនបាន​បំពេញ​លើ​ផល​ផលដំណាំ​ក៏ដោយ​ព្រោះ​ជា​កត្តាចាំបាច់​សម្រាប់​ពួកគាត់​ប្រើប្រាស់​ក្នុង​គ្រួសារ​នា​ឆ្នាំ​ខាងមុខ​បន្តទៀត​ចៀសវាង​អំណោយផល​ផល​ពី​ទឹកភ្លៀង​មានការ​ខកខាន​ដូច​បច្ចុប្បន្ន​៕

14285217_1762741750631054_1018027716_o14315973_1762741737297722_1195082517_o14329146_1762741743964388_1258689970_o