ដោយ៖ប៉ែន សុផល
បាត់ដំបង៖ដើម្បីអបអរថ្ងៃរ៉យាហាជី ដល់ប្រជាពលរដ្ឋមូស្លិមកម្ពុជា ក្នុងនាមរដ្ឋបាលខេត្ត
បាត់ដំបងបានចូលក្នុងពិធីចែកជូននូវសាច់គោ ធ្វើអារហាររ៉យាហាជី(ចូលឆ្នាំថ្មី) សម្រាប់ខេត្តចំនួន៣ បាត់ដំបង និងពោធិ៍សាត ព្រមបន្ទាយមានជ័យ ដែលមានសត្វគោចំនួន ៨០ក្បាលដើម្បីកាប់យកសាច់សម្រាប់ចែកជូនបងប្អូនឥស្លាមធ្វើម្ហូបនាឱកាសចូលឆ្នាំ ។
លោក ណុះ ស្លេស ក្នុងនាមលោក អ៊ូ ស្មានស្សា ស្សាន ប្រធានអង្គការអភិវឌ្ត្យន៍មូលនិធិមូស្លិមកម្ពុជាក្នុងឱកាសក្នុងបុណ្យរ៉យាហាជីគឺមានការឧត្ថម្ភពីអង្គការមូលនិធីទូគី (tukish Dayuneth fundaktionTDV ប្រទេសទូគី ជានិច្ចជាកាល តែងខិតខំគៀងគរស្វែងរកជំនួយសម្រាប់គាំទ្រកម្រិតជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋមូស្លិមទូទាំងប្រទេសកម្ពុជាឲ្យមានការរីកចំរើន និងធូធាផងដែរ ។
ហើយការចែកជូននូវសាច់គោ នៅពេលនេះស្របពេលដែលប្រទេសឥស្លាមក្នុងពិភពលោកបានកំពុងនិងប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់មូស្លិម (ហារីរ៉ហាជី) ដែលជាបុណ្យប្រចាំឆ្នាំ បន្ទាប់ពីបុណ្យស្រាយបួសខែរ៉ម៉ាដន ។ ក្នុងពិធីបុណ្យហាជីនេះគឺពលរដ្ឋមូស្លិមភាគច្រើនបានស្តែងក្តីសោមនស្សរីករាយបើទោះបីពួកគាត់មួយចំនួនមានជីវភាពខ្វះខាតក្តី ។
ទីបន្ចប់លោកអភិបាលខេត្តបានសរបញ្ជាក់ថា គ្រប់សាសនានៅក្នុងប្រទេសកម្ពុជាបានចាប់កំណើតជាថ្មីម្តងទៀតក្នុងពេលបច្ចុប្បន្ននោះគឺមានតែមួយគឺនៅថ្ងៃ៧មករាដែលជាការចាប់កំណើតថ្មីជីវិតថ្មីរបស់ពលរដ្ឋកម្ពុជា យើងមានគ្រប់វិស័យដោយមានប្រមុខដឹកនាំដ៍ឈ្លៀសវៃក៍ដូចរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ន ៕
អភិបាលខេត្តចូលរួមពិធីចែកសាច់គោដល់ពលរដ្ឋឥស្លាមនារដូវចូលឆ្នាំថ្មី