មនុស្ស​៣​នាក់​ស្លាប់​ក្នុងករណី​ផ្ទុះ​រោងចក្រ​ផលិត​អាល់កុល​នៅ​ភាគ​ឦសាន​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2016 ក+ ក-

​បាក​កក​៖​យោងតាម​សារព័ត៌មាន Channel News Asia បាន​ផ្សាយ​ថា យ៉ាងហោចណាស់​កម្មករ​ចំនួន​០៣​នាក់​បាន​បាត់​បង់ជីវិត នៅក្នុង​ហេតុការណ៍​ផ្ទុះ​រោងចក្រ​ផលិត​អាល់កុល នៅ​ខេត្ត Khon Kaen ភាគ​ឦសាន​ប្រទេស​ថៃ​។
​មន្ត្រី​ប៉ូលីស​ក្រុង​បាងកក​លោក Sarawut Dansuk បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ ជនរងគ្រោះ​ដែលជា​ជនជាតិ​ថៃ​ទាំង​០៣​នាក់ បាននិងកំពុង​ធ្វើការ​ជួសជុល​គម្រប​អាង​ស្តុក កាកសំណល់​ទឹក នៅ​រោងចក្រ​អាល់កុល ដែលជា​របស់​ក្រុមហ៊ុន​ថាមពល​អាល់កុល​ថៃ ក្នុង​ខេត្ត Khon Kaen ចម្ងាយ​ប្រមាណ ៣៩០​គីឡូម៉ែត្រ ពី​រាជធានី​បាងកក​។​
​ជុំវិញ​ករណីនេះ​សមត្ថកិច្ច​កំពុងតែ ធ្វើការ​ស៊ើបអង្កេត​លើ​ករណីនេះ​ថា​តើ ក្រ​ហ៊ុន​អាល់កុល​ខាងលើ ជា​អ្នកទទួលខុសត្រូវ ក្នុង​គោះ​ថ្នាក់​នេះ​ឬ​យ៉ាងណា​៕

DCF 1.0