មេបញ្ជាការ​កងកម្លាំង​កងពលតូច​លេខ​៧០​ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​អនុវត្តតាម​បទបញ្ជា​រាជរដ្ឋាភិបាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តាមរយៈ​បណ្តាញ Facebook លោក​មេបញ្ជាការ​កងពល​តូច​លេខ​៧០ ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​អះអាងថា កងកម្លាំង កងពលតូច​លេខ​៧០​ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​អនុវត្ត បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្ក្រាប​បាតុកម្ម ឬ​សកម្មភាព​ខុសច្បាប់​ទាំងឡាយណា ដែល​បង្ក​ឲ្យ​មានការ គំរាមកំហែង យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន និង​ប្រទេសជាតិ​។​
​ការប្តេជ្ញាចិត្ត​ដូចៗ​គ្នា ដើម្បី​អនុវត្ត​បទបញ្ជា​របស់​សម្តេច ហ៊ុន សែន នេះ​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់​របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន ក្រោយ​ពេលដែល​គណបក្ស​ប្រឆាំង​បានប្រកាស​ជំហរ​នឹង​ដឹកនាំ​មហា​បាតុកម្ម​ប្រឆាំង​ការសម្រេចចិត្ត​របស់​ស្ថាប័ន​តុលាការ​៕

322267fd7f92b7c52faa8ef3f707a1c9