សំណុំរឿង​ស្ត្រី​បឹងកក់​៤​នាក់ តុលាការ​នឹង​បើក​សាវ​នា​ការ​ថ្ងៃទី​១៩កញ្ញា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​លើ​សំណុំរឿង​ស្ត្រី​បឹងកក់​៤​នាក់​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ខាងមុខនេះ​។ ស្ត្រី​បឹងកក់​ទាំង​៤​នាក់​ឈ្មោះ ទេព វ​ន្នី បច្ចុប្បន្នកំពុង​ជាប់ពន្ធនាគារ និង​៣​នាក់​ទៀត​ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង​ឈ្មោះ ហេង មុំ​។​
​ស្ត្រី​ទាំង​៤​នាក់​នេះ​ជាប់ចោទ​ពីបទ «​ប្រមាថ​អ្នករាជការ​សាធារណៈ​ដោយមាន​ស្ថាន​ទម្ងន់ទោស និង បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ​ដោយមាន​ស្ថាន​ទម្ងន់ទោស ( ដោយ​បុគ្គល​ច្រើន​រូប​ក្នុងឋានៈ​ជា​ចារី សហចារី អ្នកផ្តើមគំនិត និង អ្នកសមគំនិត ) »៕

fn-2016-08-22-08-37-46-2