បាត់ដំបង៖អាហារដ្ឋានជាច្រើនកន្លែងតាមបណ្តោយដងស្ទឹងសង្កែ ពិសេសអាហារដ្ឋានម្លប់ត្រជាក់ និងអាហារដ្ឋានជំនោរមាត់ស្ទឹងនៅចំណុចភូមិចិន ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងរងការរិះគន់ពីប្រជាពលរដ្ឋថាបានចោលសំបកដបនិងកាកសំណល់ផ្សេងៗចូលទៅក្នុងស្ទឹងធ្វើអោយប៉ះពាល់បរិស្ថាន និងទឹកប្រើប្រាស់ប្រចាំថ្ងៃទៀតផងដែរ។
ប្រជាពលរដ្ឋលើកឡើងថា ជារៀងរាល់ឆ្នាំពួកគាត់តែងឃើញក្រុមអាជីវករបាននាំគ្នាសាងសង់កញ្ចុះបើកជាអាហារដ្ឋានជាច្រើនកន្លែងរំលោភទៅលើស្ទឹងនិងបានចោលសំបកដបនិងកាកសំណល់ផ្សេងៗចូលទៅក្នុងស្ទឹងធ្វើអោយប៉ះពាល់យ៉ាងខ្លាំងទៅលើបរិស្ថាននិងទឹកសំរាប់ប្រើប្រាស់ប្រចាំថ្ងៃហើយមិនដែលឃើញអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធណាម្នាក់ចុះមកនែនាំនិងទប់ស្កាត់ឡើយ។
ពាក់ព័ន្ធបញ្ហាខាងលើលោក តោ ហុនចៅសង្កាត់ព្រែកព្រះស្តេចបានប្រាប់នារសៀលថ្ងៃទី១៤កញ្ញានេះថា ចាំលោកនិងធ្វើលិខិតនែរនាំជូនទៅដល់ពួកគាត់។
ចំណែកលោកអ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត លោកថាបានចុះទៅមើលហើយនិងមិនចេញអញ្ញាប័ណ្ណអោយទេ គឺនៅលើក្រុង និងបរិស្ថាន ព្រោះទីតាំងទាំងនោះមិនធ្វើតាមការនែនាំរបស់មន្ទីរ។
លោកជួប សារុន ប្រធានមន្ទីរបរិស្ថានខេត្តជំវិញទៅនិងបញ្ហានេះផងដែរ លោកថាហេតុអ្វីបានជាម្ចាស់អាហារដ្ឋានទាំងអស់នោះមិនធ្វើការទុកដាក់សំបកដបនិងកាកសំណល់អោយបានត្រឹមត្រូវ ចាំលោកចាត់អោយមន្ត្រីរបស់លោកចុះទៅពិនិត្យមើល។
លោក សៀងឯម វ៉ូនស្ហី អភិបាលក្រុងបាត់ដំបង ខាងសារព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងបានទេជំវិញបញ្ហាខាងលើនេះ ដោយសាទូរស័ព្ទចូលមិនមានអ្នកទទួល៕
អាហារដ្ឋានជាច្រើនកន្លែងក្នុងសង្កាត់ព្រែកព្រះស្តេចចោលកាកសំណល់ចូលស្ទឹងសង្កែ