ដោយ៖ប៉ែន សុផល
បាត់ដំបង៖កិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូររក្សាទុក និងប្រើប្រាស់ខុសច្បាប់ដោយកម្លាំងអធិការដ្ឋានស្រុកថ្មគោល បានឃាត់ខ្លួនបញ្ជូន ជនសង្ស័យចែកចាយនូវសារធាតុញៀនខុសច្បាប់ម្នាក់ និងអ្នកប្រើប្រាស់ចំនួន១៩នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការស្រុកថ្មគោលបានឲ្យដឹងថា ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន នៅខេត្តបាត់ដបង ដែលអនុវត្តតាមផែនការនិងដាក់ចេញ បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស ថេតស្នងការននគរបាលខេត្តបាត់ដំបង និងស្នើសុំ គោលការណ៍ឯកភាព យោបល់ ពីលោក នួន សាន ព្រះរាជ្ញាអមសាលាដំបងខេត្តបាត់ដំបងក្នុងការបង្ក្រាបក្រុម
បទល្មើស ។
ជាលទ្ធផលក្នុងបទល្មើសជាក់ស្ដែងកម្លាំងជំនាញបានបង្ក្រាបជនសង្ស័យនិងគ្រឿងញៀននេះដែរនៅថ្ងៃទី១៤ កញ្ញា ២០១៦វេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់កំលាំងអធិការដ្ឋាននគរបាលស្រុកថ្មគោលនិងកំលាំងនគរបាលប៉ុស្តិគោកឃ្មុំបានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅផ្ទះឈ្មោះអាងវ៉ានឌឿហៅចាងភេទប្រុសអាយុ២៤ឆ្នាំនៅក្រុមទី១០ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបងនិងបង្ក្រាបនាំខ្លួនអ្នកប្រើប្រាស់សារធាតុញៀនបានចំនួន១៩នាក់ផងដែរ និងដកហូតបានសំភារៈវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន( ម៉ាទឹកកក Ice ) ចំនួន២កូនថង់តូច និងសម្ភារ ប្រើប្រាស់មួយចំនួនដូចជា ដប់ជក់ថ្នាំញៀនចំនួន២ថង់សំរាប់ច្រកថ្នាំចំនួន៣ដុំដែកកេះចំនួន៨កាំបិតសាំរ៉ៃចំនួន២ដើម ម៉ូតូអ្នកប្រើប្រាស់ចំនួន១២គ្រឿងក្រោយពីបានសួរនាំ និងស្តាប់ការសារភាពរបស់ ជនសង្ស័យរួមទាំង វត្ថុតាងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្ត នៅតុលាការតាមនីតិវិធី៕
បញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៅតុលាការព្រឹកនេះ