រុស្ស៊ីសម្ញែងសព្វាវុធ ត្រៀមធ្វើសមយុទ្ធនាឆ្នាំ២០១៧
មូស្គូ៖អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីលោកឧត្តមសេនីយ៍ Valery Gerasimov បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកកាលពីម្សិលមិញថា រុស្ស៊ីនឹងធ្វើសមយុទ្ធតាមយុទ្ធសាស្ត្រថ្មី ជារៀងរាល់ឆ្នាំ ដែលសមយុទ្ធនៅថ្ងៃខាងមុខមានឈ្មោះថា Zapad 2017 នឹងត្រូវធ្វើឡើងនៅ ភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលជាប់នឹងបណ្តាប្រទេសអឺរ៉ុប និង អ៊ុយក្រែន ផងដែរ។
គួរបញ្ជាក់ថា នៅក្នុងសមយុទ្ធថ្មីនោះ ប្រទេសរុស្ស៊ីក៏គ្រោងនឹងបង្ហាញអំពីសព្វាវុធទំនើបៗ ចុងក្រោយរបស់ខ្លួនផងដែរ ចាប់តាំងពីការកើតមានជម្លោះជាមួយអ៊ុយក្រែន និងការគ្រោងដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD របស់កូរ៉េខាងត្បូងនោះមក៕