សមត្ថកិច្ចយកសាលក្រមទៅបិទមុខផ្ទះលោក កឹម សុខា
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រនេះកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានយកលិខិតឲ្យដំណឹងពីសាកក្រមអំពីការ «ផ្តន្ទាទោសដាក់ពន្ធនាគារលោក កឹម សុខា ទៅបិទមុខផ្ទះលោក កឹម សុខា ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សាលក្រមនោះ គឺសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារកំណត់០៥(ប្រាំ)ខែ និងពិន័យជាប្រាក់ចំនួន៨០០.០០០(ប្រាំបីសែ)រៀល ពីបទបដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៥៣៨ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ៕