ក្មេងប្រុស​ស្បែក​ខ្មៅ​ម្នាក់​ ត្រូវ​ប៉ូលិស​អាមេរិក​បាញ់សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2016 ក+ ក-

អាមេរិក​៖​ក្មេង​ស្បែក​ខ្មៅ​ជនជាតិ​ស្បែក​ខ្មៅ​អាយុ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​ប៉ូលិស​រដ្ឋ Ohio សហរដ្ឋអាមេរិក​បាញ់សម្លាប់ បន្ទាប់ពី​ក្មេងប្រុស​នោះ ព្យាយាម​ទាញ​កាំភ្លើង​ខ្យល់ ចេញពី​ខោ​របស់ខ្លួន នៅពេលដែល​ប៉ូលិស​ចាប់ខ្លួន​។​
​បើ​យោងតាម​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​បញ្ជាក់ថា មន្ត្រីប៉ូលិស​ដែល​បាន​ឆ្លើយតប​ទៅនឹង​ហេតុការណ៍​នេះ​បាន​និយាយថា ខ្លួន​បានទទួល​នូវ​ព័ត៌មាន ដែល​បាន​ប្រាប់ថា​មានការ​កើតឡើង អំពើ​ចោរប្លន់​ប្រដាប់អាវុធ​មួយ នៅក្នុង​ទីក្រុង Columbus ហើយ​បន្ទាប់មក​គេ​ក៏​បានឃើញ ជនសង្ស័យ​៣​នាក់ ដែល​ក្នុងនោះ​មាន​ក្មេងប្រុស នោះ​ម្នាក់​ផងដែរ​។​
ភ្លាមៗ​នោះ​បុរស​២​នាក់​ទៀត បាន​រត់​គេចខ្លួនបាត់ នៅពេលដែល​ក្មេងប្រុស​១៣​ឆ្នាំ​នោះ ត្រូវបាន​ប៉ូលីស​ឃាត់ខ្លួន និង​ក្រោយមក​ត្រូវបាន​បាញ់សម្លាប់ ហើយ​បាន​អះអាងថា​កាំភ្លើង​ដែល​ក្មេងប្រុស​នោះ បាន​ប្រើប្រាស់​គឺជា​កាំភ្លើង​ខ្យល់ ដែល​អាច​បង្ក​ការគំរាមកំហែង ដល់​អាយុជីវិត​ប៉ូលីស៕

831