រាជធានីភ្នំពេញ៖នៅសប្តាហ៍ក្រោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB) នឹងទម្លាក់ថវិកាពី២០ទៅ៣០លានដុល្លារអាមេរិក ដើម្បីជួយដោះស្រាយការធ្លាក់ចុះនៃតម្លៃស្រូវនាពេលបច្ចុប្បន្ន។ នេះបើយោងតាមការបញ្ជាក់របស់លោកអគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី ការប្រមូលទិញស្រូវ អង្ករសម្រាប់ការនាំចេញ ទៅកាន់ទីផ្សារអន្តជាតិ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ។
លោកអគ្គនាយករងបានបញ្ជាក់ថា តួលេខថវិកាច្បាស់់លាស់នឹងត្រូវបង្ហាញច្បាស់ យ៉ាងយូរនៅដើមសប្តាហ៍ក្រោយ គឺបន្ទាប់ពីមានចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
គួរបញ្ជាក់ថា តម្លៃស្រូវនៅកម្ពុជា បានធ្លាក់តម្លៃយ៉ាងកំហុក ជាបន្តបន្ទាប់ដោយសារតែឈ្មួញកណ្តាល ហើយប្រជាកសិករបានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងផងដែរ។ ទន្ទឹមនោះកសិករក៏បានផ្ទុះការតវ៉ាថែមទៀត ទាក់ទងការធ្លាក់ចុះនៃតម្លៃស្រូវនេះ៕