បិទ​វគ្គ​សិក្ខាសាលា​គ្រប់គ្រង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្ន័យ​សម្រាប់​ការងារ​ចុះបញ្ជី​ដីធ្លី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​លោក សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​សិក្ខាសាលា​ស្ដីពី​ការគ្រប់គ្រង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្ន័យ​សម្រាប់​ការងារ​ចុះបញ្ជី​ដីធ្លី នៅ​សណ្ឋាគារ​សន្តិភាព ខេត្តក្រចេះ ។​
​សិក្ខាសាលា​នេះ គឺ​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​សូ​រិ​យោ​ដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រព្រឹត្តទៅ​រយៈពេល​បី​ថ្ងៃ ដែលមាន​សិក្ខាកាម​ចូលរួម​សរុប ១៤២​នាក់ មកពី​ថ្នាក់​ក្រសួង និង​មន្ត្រី​មកពី​ខេត្ត​ចំនួន ១៣ រួមមាន​ខេត្តក្រចេះ មណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ រតនគិរី ស្ទឹងត្រែង ឧ​ត្ត​រ​មានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង់ បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ។​
​ក្នុង​រយៈពេល​បី​ថ្ងៃនេះ សិក្ខាកាម​បានទទួល​នូវ​ចំណេះដឹង បទពិសោធ បច្ចេកទេស​ថ្មី​ជាច្រើន​ទាក់ទង​នឹង​ការងារ​គ្រប់គ្រង​ប្រព​ន្ធ័​ទិន្ន័យ​មូលដ្ឋាន​សម្រាប់​ការចុះបញ្ជី​ដីធ្លី ដោយ​ក្នុងនោះ​រួមមាន របៀប​រៀប​ចំការ​ទុកដាក់​ទិន្ន័យ​អេ​ឡិច​ត្រូ​និ​ច ការថត​ចម្លង​ទិន្ន័យ (Backup data) វិធានការ​ការពារ​សុវត្ថិភាព​ទិន្ន័យ​ក្នុង​មូលដ្ឋាន​អេ​ឡិច​ត្រូ​និ​ច និង​សុរិយោដី ការធ្វើ​បច្ចុប្បន្នភាព​ទិន្ន័យ​ក្នុង​មូលដ្ឋាន​ទិន្ន័យ​ចុះបញ្ជី​ដី និង​លទ្ធផល​នៃ​ការអភិវឌ្ឍ​ប្រព​ន្ធ័​គ្រប់គ្រង​មូលដ្ឋាន​ទិន្ន័យ​ថ្មី​ដែលមាន​ឈ្មោះថា ប្រព​ន្ធ័​ព័ត៌មាន​សុរិយោដី​កម្ពុជា ។​
​ជាមួយគ្នា​នោះ​សិក្ខាកាម បានធ្វើការ​បែងចែក​ជា​ក្រុម ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រឈម ចំនុច​ខ្វះខាត ចំណុចខ្លាំង ចំណុចខ្សោយ និង​ផល​លំបាក​នៃ​ការប្រើប្រាស់ និង​ការគ្រប់គ្រង​ប្រព​ន្ធ័​មូលដ្ឋាន​ទិន្ន័យ និង​ទិន្ន័យ​បច្ចុប្បន្ន ព្រមទាំង​ចំណុច​ត្រូវ​បន្ថែម​ក្នុង​ប្រព​ន្ធ័​មូលដ្ឋាន​ទិន្ន័យ​ថ្មី​ដែល​បាន​ទើ​នៗ​ប​និង​អភិវឌ្ឍន៍ ។​
​លោក សរ សុវណ្ណ បាន​លើកឡើងថា តាមរយៈ​វគ្គ​សិក្ខាសាលា​ដែលមាន​រយៈពេល​បី​ថ្ងៃនេះ លោក សង្ឃឹម​ជឿជាក់​យ៉ាង​ម៉ុ​ត​មាំ​ថា សិក្ខាកាម​ទាំងអស់ និង​ទទួលបាន​នូវ​ចំណេះដឹង បទពិសោធន៍ និង​បច្ចេកទេស​ថ្មី និង​បាន​យល់​កាន់តែច្បាស់ អំពី​ចំណុចខ្លាំង ខ្សោយ ក្នុង​ចុះ​អនុវត្ត​ការងារ​កន្លងមក ។ ទន្ទឹម​នោះ​ក៏បាន​ជម្រុញ​ដល់​សិក្ខាកាម​ទាំងអស់ ក្រោយ​បញ្ចប់​វគ្គ​សិក្ខាសាលា​ទៅ ត្រូវខិតខំ​ប្រឹងប្រែង​បន្ត​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​អោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ៕

14360526_1764015543837008_179173531_o14339348_1764015507170345_1205501330_o14274321_1764015503837012_748430629_o14393837_1764015500503679_265952468_o