រថយន្ត​ធន់​ធំ​បើក​ទាក់​ខ្សែភ្លើង​បាក់​បង្គោល​ថ្ម​១​ដើម​ដួលរលំ​ស្ទើរ​ដល់​ដី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2016 ក+ ក-

ភ្នំពេញ​៖​បង្គោល​ភ្លើង​មួយ​ដើម មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ សង្ស័យ​រថយន្ត​កុងតឺន័រ​ឬ​រថយន្ត​ដឹកទំនិញ​ខ្ពស់ៗ​បើក​ទាក់​បណ្ដាល​ឲ្យ​ដួល កាលពី​វេលាយប់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦​នោះ បាន​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ មិន​ហ៊ាន​ចូល​ទៅជិត​ព្រោះ​ខ្លាច ឆក់​ស្លាប់ ហើយ​កំណាត់​ផ្លូវ​បេតុង​ខាងលើ ក៏ត្រូវ​បាន​កាយ់​ផ្ដាច់​មិនអាច​ធ្វើចរាចរ​ទៅមក​បានឡើយ​។
បង្គោល​ភ្លើង​នោះ​មាន​ប្រអប់​កុង​ទ័​រ ជាច្រើន​ប្រអប់​និង​ខ្សែកាប​ភ្លើង ជ្រើន​ស​សៃ តោង​នៅលើ​នោះ​ផង បាន​ដួលរលំ​កាត់​ទទឹងផ្លូវ ស្ទើរតែ​ដល់​ដី​ហើយ​ក៏មាន ខ្សែភ្លើង​ធ្លាក់​រាយប៉ាយ​ពាសពេញ​ផ្លូវ​ដែរ សង្ស័យថា ត្រូវ​រថយន្ត​ដឹក​សំពីងសំពោង​បើក​ទាក់​។​ព្រោះ​កន្លងមក​ធ្លាប់​ត្រូវបាន រថយន្ត​បើក​ទាក់​ម្ដង​រួចមកហើយ ប៉ុន្តែ​មិន​ដួល​ហើយ​បាន​ខ្សែភ្លើង​នោះ បាន​ធ្លា​ក់យារ​ទាប​យូរ ខែ​មកហើយ ដែរ គឺ​តាំង​ពីមុន​ពេលដែល​បង្គោល​ថ្ម​នេះ ត្រូវ​ដួលរលំ​មក​ម្លេះ ។​ហើយ​រថយន្ត​ដឹកទំនិញ​ធំៗ ជាពិសេស​ក្រុម រថយន្ត​ដឹក​ដែក អេតចាយ​ចេញចូល ឃ្លាំង​អេតចាយ​នៅជាប់​នោះ ពេល​បើក​ឆ្លងកាត់​ម្ដងៗ គេ​បាន​យក​ឈើ​ទល់​ឡើងលើ ទើប​បើក​ទៅរួច​ម្ដង​មួយៗ ប៉ុន្តែ​មិនមាន​នរណាម្នាក់​អើពើ​កែសម្រួល​នោះឡើយ ទុក​រហូតដល់​ត្រូវ​រថយន្ត ទាក់​ដួលរលំ ហើយ​រកមុខ​អ្នកបង្ក​មិនឃើញ​ទៀតផង​៕

14356059_1764128367159059_714424816_n-1