បាត់ដំបង៖ក្រុមយុវជនទំពាំងស្នងឫស្សី២ក្រុមមានគ្នាសរុប២០នាក់ជិះម៉ូតូ៩គ្រឿង ដែលជាសិស្សរៀននៅវិទ្យាល័យឯកជនតែមួយបានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តបាត់ដំបង ហើយវ៉ៃគ្នាលើសួនសាធារណៈជាប់របងមន្ទីទេសចរណ៍ខេត្ត។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ជាតិ ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកធ្វើដំណើរនាំគ្នាឈប់មើលនៅវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។
ក្រុមយុវជនទំពាំងស្នងរស្សីចំនួន២ក្រុម មានគ្នាសរុបចំនួន២០នាក់ខាងលើនេះ ដោយក្រុមទី០១ឈ្មោះថាក្រុម(BeeMa)មានគ្នាចំនួន១០នាក់ ស្រី៧នាក់ និងប្រុស៣នាក់។ ក្រុមទី២មានឈ្មោះថា ក្រុម(Be.G.R)មានគ្នាចំនួន១០នាក់ដែរ ស្រីទាំង១០នាក់។
ក្រុមយុវជនទំពាំងស្នងឫស្សីចំនួន២ក្រុមខាងលើ ជាសិស្សរៀននៅវិទ្យាល័យឯកជនមួយ(ឈ្មោះបូ រ៉ា) ស្ថិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
ខណះពេលកើតហេតុភ្លាមកម្លាំក្រុមបង្ការបង្ក្រាប ស្នងការនគបាលខេត្តបាត់ដំបង បានចុះទៅដល់ហើយឃាត់ខ្លួនក្រុមយុវជនទំពាំងស្នងឬស្សីទាំង២ក្រុមខាងលើ នាំមកកាន់ការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលដើម្បីធ្វើការសាកសួរ។
ក្រុមទី២មានឈ្មោះថា ក្រុម(Be.G.R)មានគ្នាចំនួន១០នាក់ដែរ ស្រីទាំង១០ស្រីទាំងអស់បានប្រាប់ថា៖ ពួកខ្លួនជាជនរងគ្រោះ ដែលក្រុមទី០១ឈ្មោះថាក្រុម(BeeMa)ហៅឲ្យមកជួប នៅពេលពួកខ្លួនមកជួប ក្រុម(BeeMa)នោះបាននាំគ្នាស្ទុះមកវៃពួកគេដោយមិនដឹងមូលហេតុ ហើយខណះពេលកំពុងប្រតាយប្រតប់គ្នា ពួកគេក្រុម(Be.G.R)បាត់ខ្សែរករមួយខ្សែរតំលៃប្រហែល500$ ដុល្លាអាមេរិកផងដែរ។
សូមបញ្ជាក់ថានៅវេលាម៉ោង១៩ និង០០នាទីយប់ថ្ងៃដដែល ខាងនគបាលការិយាល័យព្រហ្មទណ្ឌកំរឹតស្រាល បាននិយាយថា ក្រុមក្មេងទាំង២ក្រុមខាងលើ ខាងលោកស្នងការ មិនទាន់បញ្ជារមកថា ត្រូវទុកឲ្យនៅសម្រាកទីនេះ១យប់ឬយ៉ាងណាទេ ប៉ុន្តែប្រហែលជាអាចឲ្យវិលត្រឡប់ទៅវិញទាំងយប់ច្រើនជាង ហើយអ្នករងគ្រោះឲ្យចាំដាក់ពាក្យបណ្តឹងជាថ្មីម្តងទៀត។
បើទោះជាយ៉ាងណាក្តី គ្រប់មជ្ជដ្ឋានដែលឃើញហេតុការនោះ រួមទាំងភ្ញៀវទេសចរណ៍ផង និងតាមរយ កាសែតមេគង្គប៉ុស្តិ៍ស្នើដល់ ឪពុក ម្តាយ និង អាណាព្យាបាល សិស្ស ជាពិសេស លោកគ្រូ អ្នកគ្រូ លោកនាយកសាលា និងលោកប្រធាន និងលោកអនុប្រធានមន្ទី អប់រំយុវជន និងកីឡា ខេត្តបាត់ដំបង មេត្តាគួរឹតបន្តឹង និងពន្យល់ណែនាំបន្ថែមទៅលើក្រុមយុវជន យុវនារី ទាំង២ក្រុមខាងលើនេះឡើងវិញផង កុំឲ្យថ្ងៃក្រោយពួកគាត់ធ្វើបែបនេះទៀត៕
សិស្សរៀនវិទ្យាល័យពីរក្រុមវ៉ៃគ្នាត្រូវបានសមត្ថកិច្ចក្របួចជាប់