ដោយ៖ប៉ែន សុផល
បាត់ដំបង៖ងក់លក់មួយភាំងយីឌុបរ៉េចង្កូតធ្លាក់វាលស្រែបង្ករឲ្យមានភ្ញាក់ផ្អើលមួយករណីនៅវេលាម៉ោង ១៦.៣០នាទី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ នៅលើផ្លូវជាតិលេខ ៥៧B ស្ថិតក្នុងភូមិ ប៊ួរ ឃុំ ប៊ួរ ស្រុកសំពៅលូន ខេត្ត បាត់ដំបង ។
ប្រភពដែលនៅជិតនិងកន្លែង កើតហេតុ បានអោយដឹងថា គេឃើញមានរថយន្តប្រភេទយីឌុប ដឹកជ្រូក បើកបរពីកើតទៅលិចស្រុកបវេលទៅសំឡូត ក្នុងល្បឿនលឿនបានរ៉េចង្កូតធ្លាក់ចូលប្រឡាយស្រែ
បង្ករឲ្យភ្ញាក់ផ្អើលនៅជុំវិញកន្លែងកើតហេតុតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយ តៃកុងងងុយដេករថយន្តយីឌុប ដឹកជ្រូកមួយគ្រឿងបានធ្លាក់ប្រឡាយស្រែនេះ មិនបានស្គាល់អត្តសញ្ញាណ ដោយអ្នកបើកបរ ងងុយដេកបានបង្ករឲ្យរេចង្កូតធ្លាក់ផ្លូវនៅចំម្តុំផ្លូវកោងដោយខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលអោយរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយស្រែតែម្ដងក្នុងហេតុការណ៍នេះ មិនបាន បង្ករឲ្យមាន គ្រោះថ្នាក់ដល់នណាម្នាក់នោះឡើយ និងមនុស្សជិតខាងនោះដែរ ។
ចំណែកឯម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនសត្វជ្រូករស់ នៅពេលកើតហេតុ ភ្លាមៗ គេឃើញមាន រថយន្តមួយគ្រឿងមកទទួលយកសត្វជ្រូក ចេញទៅ ដោយបន្សល់ទុកតែរថយន្ត ដែលជួបឧបត្តិហេតុ គ្រោះថ្នាក់នោះនៅនិង កន្លែងដែលកើតហេតុ ។
លុះដល់ពេលក្រោយមកក៏មានគ្រឿងចក្រ ម៉ៃឃូ កាយដីមកសន្ដោង ទាញយករថយន្តឡើងមកលើផ្លូវ វិញដើម្បីជួយសង្គ្រោះឡើងមកលើផ្លូវថ្នល់វិញដោយសុវត្ថិភាពក្នុងហេតុការណ៍នេះត្រូវបានគ្មានសមត្ថកិច្ចពាក់ព័ន្ធណាបានចុះទៅធ្វើអន្តរាគមន៍នោះឡើយ ៕