ក្បួន​រថយន្ត​ដឹក​ជំនួយ​ទៅ​ជួយប្រជាជន​ស៊ី​រី​រង​ការវាយប្រហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2016 ក+ ក-

ស៊ី​រី​៖​ក្រុម​អង្កេត​ការណ៍​និង​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ក្បួន​រថយន្ត​ដឹក​ជំនួយ​ទៅ​ឲ្យ​ប្រជាជន​ស៊ី​រី​នៅក្នុង​ខេត្ត​អា​ឡេ​ប៉ូ​ត្រូវបាន​រងគ្រោះ​ដោយ​ការវាយប្រហារ​ពី​អាកាស​ដែល​បណ្តាល​ឲ្យ​មនុស្ស​១២​នាក់​ស្លាប់​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​យោធា​ស៊ី​រី​ប្រកាស​ពី​ការបញ្ចប់​បទ​ឈប់​បាញ់​រយៈពេល​មួយ​សប្តាហ៍​។​
​រថយន្ត​យ៉ាងហោចណាស់​១៨​គ្រឿង​ត្រូវបាន​បំផ្លាញ​ខណៈដែល​ក្បួន​រថយន្ត​ធ្វើដំណើរ​ទៅ​តំបន់​ពិបាក​ចូលដល់ Orum al-Kubra ក្នុង​ខេត្ត​អា​ឡេ​ប៉ូ​ដោយ​ក្រុម​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​និយាយថា អ្នកស្ម័គ្រចិត្ត​អឌ្ឍ​ច័ន្ទ​ក្រហម​និង​អ្នកបើកបរ​១២​នាក់​បាន​ស្លាប់​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​សង្កេតការណ៍​មិនអាច​បញ្ជាក់​បានទេ​ថា​តើ​យន្តហោះ​ដែល​ទទួលខុសត្រូវ​នោះ​គឺជា​របស់​ស៊ី​រី​ឬ​រុស្ស៊ី​៕

us-looking-into-claims-syrians-killed-by-coalition-strike-rebels-claim-aid-convoy-attacked