សុខ ពិសី ក្តៅស្លឹកត្រចៀក​នឹង​ពាក្យ​មួយ​ម៉ាត់​របស់ លី អ៊ី​វ៉ា​ធី​ណា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2016 ក+ ក-

​សិល្បៈ​៖​កាលពីពេល​ថ្មីៗ​នេះ កញ្ញា សុខ ពិសី តារាចម្រៀង​ប្រចាំ​ផលិតកម្ម សាន់​ដេ បាន​ឆេះដុំ​ខ្លាំង​ពេល​បាន​មើល​វិ​ដេ​អូ​ក្នុង​កម្មវិធី ពេញចិត្ត​ឬ​អត់ របស់​ទូរទស្សន៍ MYTV ខណៈពេលដែល មាន​ប្អូនស្រី​ម្នាក់ លើកយក​បទ​ចម្រៀង កញ្ញា សុខ ពិសី មក​ប្រលង​ក្នុង​កម្មវិធី​។​
​ហើយ​ភ្លាមៗ​ស្រាប់តែ​កញ្ញា លី អ៊ី​វ៉ា​ធី​ណា និយាយថា​៖ “​នេះ​បង​និយាយ​តាម​ត្រង់​សំលេង​របស់​ប្អូន​ច្រៀង​ពិ​រោះ​ជាង​ម្ចាស់​ដើម​បន្តិច​” ទើប​ធ្វើអោយ កញ្ញា សុខ ពិសី ឆេះដុំ​ខ្លាំង​តែម្តង​។​
​ក្នុងការ​វាយបក​ទៅកាន់ កញ្ញា លី អ៊ី​វ៉ា​ធី​ណា វិញ​គឺ​តារាចម្រៀង សុខ ពិសី ធ្វើការ​បង្ហោះ​វិ​ដេ​អូ​រៀបរាប់ និង​និយាយ​ចំៗ​ថា តាម​មុខមាត់​និង​ការសម្តែង របស់​កញ្ញា លី អ៊ី​វ៉ា​ធី​ណា ពិតជា​សម​នឹង​តួ​ឈ្នានីស ហើយក៍​មាន​បទពិសោធ​ច្រើន​ផងដែរ​។​
​គួរបញ្ជាក់​ផងដែរ​ថា សង្គ្រាមពាក្យសំដី រវាង​តារាចម្រៀង សុខ ពិសី និង តារាចម្រៀង លី អ៊ី​វ៉ា​ធី​ណា បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង នៅលើ​បណ្តាញ​សង្គម Facebook ហើយក៏​មានការ​ចែកចាយ​តៗ​គ្នា​យ៉ាងច្រើន ផងដែរ​៕

acleda-cup-812