សំណុំរឿង​តំណាងរាស្ត្រ CNRP តុលាការកំពូល​បើកសវនាការ​ព្រឹក​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​តុលាការ​កំពូល​បើកសវនាកា​រ​សំណុំរឿង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ដែល​ជាប់ចោទ​ករណី​ក្លែង​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​។ កម្មវត្ថុ​នៃ​សវនាការ​នេះ គឺ​បណ្តឹងសុំ​មោឃភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​លោក អ៊ុំ សំអាន ជាប់ចោទ​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ (​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ និង ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦៕

11fea7e7-2ef4-4554-80b4-6bc87f70c630