ព្រះសង្ឃ​២៧​អង្គ​​ក្អួតចង្អោ​សង្ស័យ​ពុល​M១៥០ និង​ស្ករ​កៅស៊ូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ព្រះសង្ឃ​ចំនួន​២៧​អង្គ រួមទាំង​ក្មេង​វត្ត​ម្នាក់​ត្រូវបាន​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​បន្ទាប់ពី​មាន​អាកា​រៈ​ក្អួតចង្អោ​ទន់ដៃទន់ជើង ក្រោយ​ឆាន់​ភេសជ្ជៈ​M១៥០ និង​ស្ករ​កៅស៊ូ​។ ករណីនេះ​កើតឡើង​នៅ​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ នៅ​វត្ត​បទុម​ស្រះ​ឈូក​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
មន្ដ្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​គង់​ក្នុង​វត្ត អស់កម្លាំង​ព្រោះតែ​ពេលព្រឹក​សូត្រមន្ត​នាឱកាស​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ ហើយ​ភេ​ជ្ជៈ​M១៥០ និង​ស្ក​កៅស៊ូ​ទាំងអស់នេះ គឺ​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត បាន​យកមក​ប្រគេន​។​
​បើតាម​នគរបាល​បាន​បញ្ជាក់ថា តាំងពី​យប់​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ព្រះសង្ឃ​ដែល​ពុល​បាន​ធូរស្បើយ​១៤​អង្គ​ហើយ​៕

fn-2016-09-21-09-53-40-0fn-2016-09-21-09-53-41-3