​ស្ត្រី​ម្នាក់ត្រូវជនសង្ស័យ​២​នាក់​ភ្ជង់​ប្លន់​ម៉ូតូ​ទៅបាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈដែល ទៅ​ទទួល​ប្តី​ចេញពី​ធ្វើការ ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃទី​២០ កញ្ញា ស្ថិត​តាម​បណ្តោយ​ផ្លូវលំ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។​
​ស្ត្រី​រងគ្រោះ​ឈ្មោះ តេ ស្រ៊ី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤២៦​បេ ផ្លូវលំ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ម៉ូតូ​ដែល​ចោរប្លន់​ទៅ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FW-5638 ជា​ម៉ូតូ​របស់​កូនស្រី​គាត់​ឈ្មោះ ពៅ ស្រី​នី អាយុ​២៣​ឆ្នាំ ធ្វើការ​រោងចក្រ ។ រីឯ​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌូ​ក មិន​ចាំ​ពណ៌ និង​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ចាំ​ម៉ាក​។​
​ស្ត្រី​រងគ្រោះ​ថា មុនពេល​កើតហេតុ រូបគាត់​យក​ម៉ូតូ​កូនស្រី​ជិះ​ទៅយក​ប្តី​នៅ​កន្លែងធ្វើការ ដោយ​ជិះ​តាម​ផ្លូវលំ ក្នុងទិសដៅ​ពី​លិចទៅ​កើត​សំដៅទៅ​ផ្លូវជាតិ​លេខ​៥ ខណៈ​មក​វ​ដល់​ចំណុច​ផ្លូវ​ស្ងាត់​ក៏​លិចមុខ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មក​តាម​ពីក្រោយ បាន​ស្រែក​ឱ្យ​គាត់​ឈប់ តែ​គាត់​មិន​ព្រម​ឈប់ ជនសង្ស័យ​បាន​ជិះ​មក​កាក់​ពីមុខ​ធាក់​ផ្តួល និង​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់​ហើយ​លើក​ម៉ូតូ​ជិះ​គេច​ទៅ​បាត់​តែម្តង​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ត្រឡប់ទៅផ្ទះ​សិន ឱ្យ​បងប្អូន​ដឹក​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ច្រាំង​ចំរេះ​ទី​១ ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​៕

f3b04655-86f9-4252-b957-e8beca401109