លោក សុន ឆ័យ ចេញមុខ​ធានា​មេឃុំ​បក្សប្រឆាំង​ម្នាក់​ឲ្យ​នៅក្រៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​លោក ស៊ុន ឆ័យ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​ជា​តំណាងរាស្ត្រ នៅថ្ងៃនេះ បាន​ចេញមុខ​ប្រកាស​ជា​សាធារណ​ថា ប្រសិនបើ​មានការ អនុញ្ញាត ឲ្យ​ធានា​លោក​មេឃុំ​ស៊ា​ង ចែត​របស់​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​នៅក្រៅ​ឃុំ​នោះ លោក​នឹង​យល់ព្រម​ភ្លាមៗ​។​
​គួ​រម្លឹកថា មេឃុំ ស៊ា​ង ចែត របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន ACU ចាប់ខ្លួន​ពីបទ​សូកប៉ាន់​សាក្សី ទាក់ទង​សំណុំរឿង​លោក កឹម សុខា និង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហើយ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ពន្ធនាគារ​នៅឡើយ​៕

e3b286cad5d7b7bbd83dec0c73d5531a