ករណី​បោក​គ្រាប់បែក​នៅសង្កាត់​បឹង​កេងកង​៣ សមត្ថកិច្ចចាប់ខ្លួន​មនុស្ស​៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គិត​មកដល់ពេលនេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​៥​នាក់​ហើយ ពាក់ព័ន្ធ​នឹង​ករណី​បំផ្ទុះ​គ្រាប់បែក នៅលើ​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅ ។​
​អ្នកនាំពាក្យ​រូបនោះ​បាន បញ្ជាក់ថា ការចាប់ខ្លួន​មនុស្ស​៥​នាក់​នេះ បាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ម្សិលមិញ និង​ថ្ងៃនេះ ហើយ​ពេលនេះ​ពួកគេ​កំពុង​ឃាត់ខ្លួន​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​សួរនាំ ។ ប៉ុន្តែ​លោក​អះអាងថា ករណី​បោក​គ្រាប់បែក​នេះ គឺជា​រឿង​គំនុំ​ស្នេហា ជាមួយ​នារី​រងគ្រោះ​ជនជាតិ​វៀតណាម ហើយ​មិនមែនជា​ភេរវកម្ម​នោះទេ ៕

14183771_324131227919386_4208792698637206843_n