សកម្មជន CNRP ម្នាក់ត្រូវជនមិនស្គាល់មុខកាប់ស្លាប់
ខេត្តត្បូងឃ្មុំ៖កាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មានករណីឃាតកម្មបង្កដោយជនមិនស្គាល់មុខបានកាប់ទៅលើឈ្មោះ ឃិន អ៊ាប ភេទប្រុសអាយុ៥៩ឆ្នាំ ដែលជាសកម្មជន CNRP មានទីលំនៅភូមិខ្ទុំកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខណៈពេលដែលជនរងគ្រោះ កំពុងដើរកាត់ភ្លៀង នៅភូមិខ្ទុំកណ្តាលចំងាយប្រមាណ៥០ម៉ែត្រពីផ្ទះបងរបស់ជនរងគ្រោះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករយកមកផ្តន្ទាទោសតាមច្បាប់៕