លិច​ទូក​ដឹក​ជនភៀសខ្លួន​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ស្លាប់​២៩​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2016 ក+ ក-

អេ​ហ្ស៊ី​ប​៖​សារព័ត៌មាន Channel News Asia ចេញផ្សាយ​ថា មនុស្ស​យ៉ាងហោចណាស់​២៩​នាក់ បាន​ស្លាប់បាត់​ជីវិត និង​១៥០​នាក់​ផ្សេងទៀត ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា បន្ទាប់ពី​ទូក​ដឹក​ជនភៀសខ្លួន​មួយ​បាន​ក្រឡាប់​លិច​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក្បែរ​ឈូង​សមុទ្រ​អេ​ហ្ស៊ី​ប​កាលពី​ម្សិលមិញ​។ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​និយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​បន្ត​ធ្វើឡើង ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន ដែល​ជិះ​នៅលើ​ទូក​ក្រឡាប់​លិច​នេះ នៅ​ជិត ទីក្រុង​រ៉ូ​សែត នៃ​ភាគ​ខាងជើង​ប្រទេស​អេ​ហ្ស៊ី​ប​។​
​គួរ​បញ្ជាក់ថា ទូក​ដែល​ក្រ​ឡប់​លិច​ខាងលើ​ដឹក​ជនភៀសខ្លួន​ចំនួន​ជាង​៦០០​នាក់​៕

20160601