ស្លាប់៣នាក់ របួស៧នាក់ក្នុងករណីឡានដឹកខ្សាច់បុកឡានក្រុងដឹកអ្នកដំណើរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2016 ក+ ក-

ខេត្តកំពង់ចាម៖មានករណីគ្រោះថ្នាក់ចរាចរណ៍រន្ធត់មួយដែលបង្កដោយរថយន្តដឹកខ្សាច់ទៅបុករថយន្តក្រុងបណ្តាលឲ្យស្លាប់៣នាក់ ដោយគៀបជាប់នៅក្នុងរថយន្ត និងរបួសធ្ងន់ស្រាល៧នាក់ ដែលហេតុការណ៍នេះកើតឡើងនាវេលាទាបភ្លឺ ស្ថិតនៅម្តុំស្គន់លើផ្លូវជាតិលេខ០៦ ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ។ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឡានក្រុងដឹកអ្នកដំណើរបើកមកពីជើងទៅត្បូង មកពីសៀមរាប រីឯឡានដឹកខ្សាច់មកពីត្បូងទៅជើង ពីស្គន់ទៅសៀមរាប ហើយរំលោភបុកឡានក្រុងមកជ្រះទិសគ្នាបណ្តាលឲ្យបុកគ្នាតែម្តង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះ រួមមាន៖ទី១ ឈ្មោះ លឹម ហ្វា អ្នកបើកបររថយន្តហ៊ិនដាយ(យីឌុក) មានទីលំនៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេចេ ខេត្តព្រៃវែង។ ទី២ ឈ្មោះ ប៊ុន.ដានី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ/ឃុំសំរោង ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប និងទី៣ឈ្មោះ អាត់ ខន ភេទប្រុស អាយុ៥៩ រស់នៅភូមិអំពិលឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (អ្នកដំណើរជិះឡានក្រុង)។
រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងយករថយន្តទាំង២គ្រឿង ចេញពីផ្លូវ ហើយជនរងគ្រោះដែលរងរបួសធ្ងន់២នាក់ និងរបួសស្រាល៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ៕

fn-2016-09-22-09-58-57-4fn-2016-09-22-09-58-57-3fn-2016-09-22-09-58-57-5