កណ្តាល៖ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ព្រះចៅអធិការវត្តមួយអង្គដែលបានដោះស្បង់ចីវរលួចចូលច្រៀងខារ៉ាអូខេជាមួយគូកននៅក្នុងហាងឌីយ៉ាម៉ង់ ផាលេស ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី២ខែកញ្ញា ឆ្នាំ២០១៤។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ព្រះចៅអធិការវត្តដែលដោះស្បង់ចីវរចូលច្រៀងខារ៉ាអូខេនោះមានព្រះនាម សុង រតនៈ មានព្រះជន្ម៣៦វស្សា បច្ចុប្បន្នគង់នៅវត្តចំប៉ាចារិ៍ ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ប្រភពបន្តថា កន្លងមកគេធ្លាប់បានឃើញព្រះចៅអធិការវត្តអង្គនេះជិះរថយន្តចេញមកពីវត្តជាមួយមិត្តភក្ដិ៤នាក់ទៀតក្នុងឋានៈជាសង្ឃគ្រងស្បង់ចីវរធម្មតា ដែលការចាកចេញពីទីវត្តបបែបបនេះបានធ្វើឡើងពីបីថ្ងៃជាប់ៗគ្នាធ្វើឲ្យគេមានករសង្ស័យយ៉ាងខ្លាំង។
លុះនៅរសៀលថ្ងៃទី០២កញ្ញា ស្រាប់តែឃើញសង្ឃអង្គនេះបាននាំគ្នាជិះរថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2R-2221 មកចូលច្រៀងខារ៉ាអូខេ ឌីយ៉ាម៉ង់ផាលេស នៅក្រុងតាខ្មៅ ដោយស្លៀកពាក់ស៊ីវិល បន្ទាប់មកសមត្ថកិច្ចចម្រុះក៏បានប្រមូលអ្នកទាំងនោះយកមកសាកសួរធ្វើកំណត់ហេតុ និងបញ្ជូនថ្នាក់លើដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
(រូបឱបស្បង)អតីតចៅអធិការវត្តក្លែងខ្លួន
និងគូកនពេលសមត្ថកិច្ចឃាត់ខ្លួន