ដោយ៖បញ្ញា
ភ្នំពេញ៖គំនរសំរាមនិងក្លិនស្អុយដែលគេយកមកគរទុកចោលស្ទើរក្លាយទៅជាកូនភ្នំទៅហើយដែលស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេងធ្វើអោយខូចសោភ័ណ្ឌភាពទីក្រុងស្អាត។
កាកសំណល់សំរាមទាំងនេះនៅពេលត្រូវថ្ងៃ ត្រូវភ្លៀង ត្រូវខ្យល់ ធ្វើឱ្យ ស្អុយរលួយ ជះក្លិនទៅលើប្រជាពលរដ្ឋដែលរស់នៅជិតនោះ និងបង្កស្ទះលូជាប្រចាំ។ ម្យ៉ាងទៀតនៅពេលដែលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ផ្លូវវែងស្រេងតែងតែទទួលបានក្លិនពីគំនរសំរាមទាំងនេះ។
គំនរសំរាមកាន់តែខ្ពស់ទៅៗដូចកូនភ្នំនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗ ។
ប្រជាពលរដ្ឋមានប្រតិកម្មយ៉ាងខ្លាំងសូមសំណូមពរទៅដល់អាជ្ញាធរសុំឱ្យយកសំរាមជាប្រចាំថ្ងៃ ដើម្បីកុំបង្អួតភ្ញៀវបរទស៕