លោក នី ចរិយា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​៦​ខែ និង​ពិន័យ​ប្រាក់​៦​លាន​រៀល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ៖សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក នី ចរិយា អតីត​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិ មនុស្ស​អាដហុក និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ដាក់ពន្ធនាគារ​រយៈពេល​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល ពាក់ព័ន្ធ​បណ្តឹង​របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ពីររូប ។​
​គួរ​បញ្ជាក់ថា លោក​នី ចរិយា កំពុង​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ដែលមាន​អ្នកនាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជា​ជនរងគ្រោះ​ផងដែរ​។ គួររំលឹកថា លោក នី ចរិយា ជាប់ចោទ​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ បទ​ប្តឹង​បរិហា​បង្កាច់​កេរ្តិ៍ និង​បទ​ផ្សព្វផ្សាយ​និង អត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្ថាធិការ៕

fn-2016-09-22-07-58-02-0