តុលាការ​សម្រេច​បញ្ជូន​សំណុំរឿង​សម្តេច ហ៊ុន សែន ប្តឹង​អ្នកស្រី ថាក់ ឡា​នី ទៅ​ជំនុំជម្រះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ទីបំផុត​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បញ្ជូន​សំណុំរឿង​សម្តេច ហ៊ុន សែន ប្តឹង​ពី​អ្នកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី ទៅ​ជំនុំជម្រះ​ផ្ទាល់ ដោយ​ចោទប្រកាន់​លើ​អ្នកស្រី ថាក់ ឡា​នី ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក​នៅមុននេះ​បន្តិច​៕

thaklany855