កំណាត់​ផ្លូវជាតិ​លេខ​៤​ចំណុច​ឃុំ​ត្រពាំង​កង​រង​ការ​ជន់​លិច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2016 ក+ ក-

ខេត្តកំពង់ស្ពឺ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​មុខ​រោងចក្រ​សា​វី​ណា ស្ថិតនៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​កង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​រង​ការលិចលង់​យ៉ាងខ្លាំង បន្ទាប់ពី​មាន​ភ្លៀង​ធំ​មួយ​យប់​ទល់​ភ្លឺ នៅ​ខេត្តកំពង់ស្ពឺ​។​
​សេចក្តីរាយការណ៍​បញ្ជា​ក់ថា រហូតដល់​ពេលនេះ កំណាត់​ផ្លូវ​នោះ​នៅតែ​បន្ត​លិចលង់ បណ្តាលឱ្យមាន​ការកកស្ទះ​ចរាចរណ៍​ដែល​មិន​អាចឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​៕

fn-2016-09-23-08-33-09-4fn-2016-09-23-08-33-09-3fn-2016-09-23-08-33-09-2fn-2016-09-23-08-33-09-0