កូរ៉េខាងជើង​គំរាម​កម្ទេច​ក្រុង​សេ​អ៊ូ​ល​ឲ្យ​ក្លាយជា​ផេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2016 ក+ ក-

ព្យុងយ៉ាង​៖​ជា​ឆ្លើយតប​ចំពោះ​សកម្មភាព​យោធា​របស់​អាមេរិក និង​កូរ៉េខាងត្បូង ជាពិសេស​ការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ B-1B របស់​អាមេរិក មកកាន់​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​ព្រមាន​កម្ទេច​រដ្ឋធានី​សេ​អ៊ូ​ល​ឲ្យ​ក្លាយជា​ផេះ​។​
​ជាមួយគ្នានេះ​រ៉េ​ខាងជើង​ក៏បាន​ព្រមាន​ថែមទៀត​ថា ប្រសិនបើ​អាមេរិក និង​កូរ៉េខាងត្បូង នៅតែ​បង្កើន​ការ​ឌឺដង​មកលើ​កូរ៉េខាងជើង ដោយ​បន្ត​ចល័ត​យន្តហោះ B-1B នៅលើ​ដែនអាកាស​ឧបទ្វីប​កូរ៉េ​ទៀត យោធា​កូរ៉េខាងជើង​ធានាថា នឹង​សម្អាត​កោះ​ហ្គាំ​ចេញ​ផ្ទៃផែនដី​ផងដែរ​។​
​ដោយឡែក​អ្នកនាំពាក្យ​យោធា​កូរ៉េខាងជើង លើកឡើងថា ជាការ​ឌឺដង​បែប​យោធា​ប្រឆាំង នឹង​កូរ៉េខាងជើង​បាន​ជំរុញ​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ ឈានទៅដល់​ដំណាក់កាល​នៃ​សង្គ្រាម​នុយក្លេអ៊ែរ ដែល​មិនអាច​គ្រប់គ្រង និង​ស្រោចស្រង់​ឡើងវិញ​បាន​។​
​គួរ​បញ្ជាក់ថា បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា គ្រាប់​នុយក្លេអ៊ែរ​របស់​យោធា​កូ​រ៉​ខាងជើង មាន​សមត្ថភាព​អាច​នឹង​កំទេច​ទាំងស្រុង​នូវ​រដ្ឋធានី​សេ​អ៊ូ​ល នៃ​ប្រទេស​កូរ៉េខាងត្បូង​ឲ្យ​ក្លាយទៅជា​ផេះ​បាន​៕

11-11-12-2015-15-12-37