ជនដៃដល់ និង​បក្សពួក​ដែល​បោក​គ្រាប់បែក​នៅ​សង្កាត់​បឹង​កេងកង​ទី​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៨​នាក់ ដែល​ពាក់ព័ន្ធ​ករណី​បោក​គ្រាប់បែក​នៅ​ខណ្ឌចំការមន ដោយមាន​ការចូលរួម​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧ​ត្ត​ម​សេនីយ៍ សុខ ខេមរិន្ទ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​មន្ត្រីនគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ផងដែរ ហើយ​ករណីនេះ​ផ្តើមចេញពី​រឿង​គំនុំ​។​
​ជនសង្ស័យ​ទាំង​៨​នាក់​នោះ រួមមាន​៖ ទី​១/​ឈ្មោះ សាក់ ម៉ាប ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជនដៃដល់ ទី​២/​ឈ្មោះ សុខ គឹម​លី ភេទ​ស្រី អាយុ​៤១​ឆ្នាំ មេក្លោង ទី​៣/​ឈ្មោះ ប៊ុន ភក្តី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនដៃដល់ ទី​៤/​ឈ្មោះ នី ស​រ័​ប៉ិ​ញ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនដៃដល់ ទី​៥/​ឈ្មោះ ចាំង ធី​វ៉េ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ អ្នកសមគំនិត ទី​៦/​ឈ្មោះ ឡេ យាំង​យ៉ុង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទី​៧/​ឈ្មោះ នូ សំបាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ អ្នកសមគំនិត និង​ទី​៨/​ឈ្មោះ ប៊ូ សុភាព ភេទ​ស្រី អាយុ​២៥​ឆ្នាំ អ្នកសមគំនិត ។​
​នាយ​ឧ​ត្ត​ម​សេ​នៅ​យ៍​ស្នងការ បាន​បញ្ជាក់ថា ករណីនេះ​មាន​មេក្លោង​ជា​ស្ត្រី​ឈ្មោះ សុខ គឹម​លី អាយុ​៤១​ឆ្នាំ និង​បក្ខពួក​បានធ្វើ​សកម្មភាព ចង់​សម្លាប់​ជនរងគ្រោះ ឈ្មោះ អៀ គឹម​លី ដោយ​លើក​ទី​១ មាន​គ្នា​៤​នាក់ ប្រើ​អាវុធខ្លី​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៥ តែ​មិនបាន ស​ម្រ​ច​។​
​ក្រោយមក​ទើប​នៅ​ថ្ងៃទី​៦ ខែ​ក​ញ្ញ ឆ្នាំ​២០១៦ បាន​ឲ្យ​បក្ខពួក​៤​នាក់​ទៀត ធ្វើ​សកម្មភាព​បោក​គ្រាប់បែក​ម្តងទៀត តែ​មិន​បណ្តាល​ឲ្យ ជនរងគ្រោះ ស្លាប់ ក៏​ត្រូវបាន​កម្លាំង​នគរបាល​របស់លោក សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​តាម​បង្ក្រាប ទាំង​៨​នាក់​តែម្តង​។​
​សូម​ជំរាប​ថា នៅ​ម៉ោង​៧៖៤០​នាទី យប់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី​ភ្ញាក់ផ្អើល​មួយ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ដោយ​មានការ​បំផ្ទុះ​គ្រាប់បែក មួយ​គ្រាប់​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់ រងរបួស​ធ្ងន់​ស្រាល និង​បណ្តាល​ឲ្យ​រថយន្ត​៤​គ្រឿង រួមទាំង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ នៅក្បែរនោះ​ខូចខាត​ផងដែរ ។ សម្រាប់​ជនដៃដល់ និង​បក្ខពួក​ទាំង​៨​នាក់ ត្រូវបញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់ ៕

20160923_10263820160923_102218untitled-1