ព្រឹកនេះ! បន្ត​សាកសួរ​ជនសង្ស័យ​ករណី​បំផ្ទុះ​គ្រាប់បែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​បន្ត​ការសាកសួរ​លើ​ជនសង្ស័យ​៥​នាក់​បន្ថែម ពាក់ព័ន្ធ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅលើ​ផ្លូវ​១៦៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ម្តងទៀត​។​
​គួរ​បញ្ជាក់ថា ពី​ម្សិលមិញ​តុលាការ​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​៣​នាក់ ក្នុងចំណោម​៨​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស ប៉ុនប៉ង​ឃាតកម្ម តាម​មាត្រា​២៧​និង​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ​។​
​ជនសង្ស័យ​៨​នាក់​នោះ​មាន​ជនដៃដល់ មេខ្លោង និង​អ្នកផ្សំគំនិត​ដែល​ក្នុងនោះ​ក៏មាន​ជនជាតិ​វៀតណាម​៣​នាក់​ដែរ ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ​បង្ហាញមុខ​នៅ​ព្រឹក​ម្សិលមិញ មុនពេល​បញ្ជូន​ទៅកាន់​តុលាការក្រុង​ភ្នំពេញ​៕

fn-2016-09-23-10-40-59-1