ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​-​កម្ពុជា នៅ​ខេត្តបាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​ល្ងាច​ម៉ោង​៥ និង​៣០​នាទី ថ្ងៃទី​២៣​ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតក្នុង​ប​វេណ​ផ្សារ​B 2 B mark (​ផ្សា ភូ ប៉ុយ ) មាន​រៀបចំ​ពិធី​តាំង ពិព័រណ៍​ថៃ​-​កម្ពុជា ក្រោម​វត្តមាន​លោក អ៊ុយ រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង និង​លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​
​បានរួម​ដំណើរ​អមដំណើរ​ដោយ​លោក សៀង​ឯម វូ​ន​ស្ហី អភិបាល​នៃ​គណៈ​អភិបាលក្រុង​បាត់ដំបង រួមទាំង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​បើក ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម ថៃ បាត់ដំបង ចាប់ពី​ថ្ងៃទី​២៣ ដល់ ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​ក្នុង​ផ្សារ​ទំនើប ភូ ប៉ុយ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។​
​ដែលមាន​មុខទំនិញ​គុណភាព​ខ្ពស់​នាំ​ពី​ប្រទេស​ថៃ ដែលមាន​ស្តង់​តាំង​លក់​ពី​១២០​ទៅ​១៣០​មក​ដាក់តាំង​លក់​ស្របច្បាប់ ត​ភ្ជាប់​ក្នុងឱកាស​ពិធីបុណ្យ​ប្រណាំង​ទូកង​នាឱកាស​បុណ្យ​ភ្ជុំ​បិ​ណ​ជា​ប្រពៃណី​ជនជាតិខ្មែរ ដែល​ធ្លាប់​ប្រព្រឹត្តិ​ជាប្រចាំ​កន្លងមក ។​
​លោក​ឧកញ៉ា ភូ ប៉ុយ ជា​ម្ចាស់​ផ្សា B2B mark និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម ខេត្តបាត់ដំបង បាន​មានប្រសាសន៍ ក្នុង​ពិធី​ដាក់តាំង​ពិរ​ពណ៍ ទំនិញ​ពិ​ពណ៍​ថៃ​-​បាត់ដំបង​ថា លោក​ត្រូវខិតខំ​ស្វែងរក​ក្រុម​អ្នក​វិយោគ​ទីផ្សា​បន្ថែមទៀត​ដើម្បី​បង្កើន​នូវ​ការ​វិយោគ​ទុន​ក៍​ដូចជា​បន្ថែម​កំណើន​ទីផ្សា​ឲ្យ​កាន់​តែមាន​ប្រសើរ​ទ្វេដង ។​
​ជាពិសេស​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នាពេលខាងមុខ​នេះ​គឺជា​ប្រពៃណី​ខ្មែរ​តាំងពី​បូរាណ​កាល​មក ទើប​លោក​ខិតខំ​គៀងគរ​ក្រុម​អ្នក​វិយោគ​ឲ្យ​ចូល​មករក​ទីផ្សារ B2BMark ខេត្តបាត់ដំបង​ឲ្យ​បាន​កោះករ​ថែមទៀត​៕

14459062_1767425920162637_955893059_n14445819_1767425890162640_301042452_n14454455_1767425906829305_697051747_n14459032_1767425873495975_1542788621_n14459764_1767425896829306_947190040_n14483425_1767425876829308_44758846_n