ដោយ៖ប៉ែនសុផល
បាត់ដំបង៖ក្រុមហ៊ុនអប្សរាផ្សារលើរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថាបានចោលសំរាមទៅក្នុងស្ទឹងសង្កែធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថាននិងជះក្លិនស្អុយប៉ះពាល់សុខភាពនិងផ្លូវដង្ហើមថែមទៀតផង។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិកម្មករក៍ដូចជាធ្វើដំណើរឆ្លងកាត់បានរិះគន់យ៉ាងខ្លាំងចំពោះក្រុមហ៊ុនអប្សរាផ្សារ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងថាដើរយកតែលុយ មិនប្រមូលសំរាមបណ្តោយអោយក្រុមអ្នកលក់ដូរយកសំរាមទៅចោលមាត់ស្ទឹងសង្កែគ្មានរបៀប ធ្វើអោយប៉ះពាល់បរិស្ថាននិងបង្ករការស្អុយរលួយ ជះក្លិនមិនល្អដល់សុខភាពពិសេសបានជះឥទ្ធិពលយ៉ាងអាក្រក់ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ឃើញដោយមិនមានការរៀបចំ។
ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះផងដែរលោក សេង សិរីរតនះ ប្រធានគ្រប់គ្រងអប្សរាផ្សារលើ បានប្រាប់អ្នកយកពត៌មានយើងនៅព្រឹកថ្ងៃទី២៦ កញ្ញានេះថា៖បញ្ហាសំរាមនៅក្នុងមាត់ស្ទឹងសង្កែលោកពិបាកគ្រប់គ្រងណាស់ ព្រោះវាមិនមែនជាអាជីវករលក់ដូរក្នុងផ្សារជាអ្នកយកចោលនោះទេ គឺអ្នករស់នៅក្បែរផ្សារជាអ្នកយកទៅចោលនៅពេលយប់ ហើយលោកក៍ធ្លាប់បានរាយការណ៍ទៅខាងអាជ្ញាធរក្រុងរួចហើយដើម្បីមានវិធានការធ្វើយ៉ាងណាដើម្បីទប់ស្កាត់រឿងនិង ហើយម្យ៉ាងទៀតលោកកំពុងបានរៀបចំដាក់ផ្លាកហាមចាក់សំរាមនៅទីនោះហើយ។
ចំណែកលោកជួប សារុនប្រធានមន្ទីរបរិស្ថានខេត្តជំវិញទៅនិងបញ្ហានេះ លោកបានប្រាប់ផងដែរថាលោកនិងចាត់អោយមន្ត្រីរបស់លោកចុះទៅចាត់ការរឿងហ្នឹង៕