សកម្មជន​ម៉ិចស៊ិក​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ប្រឆាំង​លោក Trump
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2016 ក+ ក-

ម៉ិចស៊ិក​៖​អ្នករៀបចំ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​សិទ្ធិមនុស្ស​មួយ​កំពុង​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ជិត​មួយ​លាន​នាក់​ដែល​រស់នៅ​ក្នុងប្រទេស​ម៉ិចស៊ិក​ដើម្បី​បោះឆ្នោត​ក្នុង​ក្តីសង្ឃឹម​រារាំង​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ពី​ការ​ឈ្នះ​តំណែង​សេត​វិមាន​។​
​លោក Joseph Huff-Hannon មេដឹកនាំ​យុទ្ធនាការ​មួយ​នៅ Avaaz ដែលជា​អង្គការ​សកម្មជន​មួយ​សម្រាប់​បញ្ហានយោបាយ បរិស្ថាន​និង​សិទ្ធិ​បាន​និយាយថា “​យើង​កំពុង​បបួល​ពលរដ្ឋ​អាមេរិក​ជិត​ប្រាំបី​លាន​នាក់​ដែល​រស់នៅ​បរទេស​ដោយ​ក្នុងនោះ​មាន​ជិត​មួយ​លាន​នាក់​ក្នុងប្រទេស​ម៉ិចស៊ិក​ហើយ​យើង​ចង់​ឲ្យ​ពួកគេ​បោះឆ្នោត​ដើម្បី​បញ្ឈប់​លោក Trump”​។​
​មនុស្ស​ប្រមាណ​២០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​នៅ​ជិត​នឹង​បដា​ដែល​បង្ហាញ​ពី​រូប​ថ្លុក​ប្រឆាំង​លោក Trump ដែលមាន​រយៈពេល​មួយថ្ងៃ​មុនពេល​ការជជែក​ពិភាក្សាគ្នា​ជា​លើកដំបូង​រវាង Trump និង​គូប្រជែង​របស់លោក​នៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោកស្រី Hillary Clinton៕

79b5c81c1392aff9c7e59f6986b8020f8ea526c1