ចាប់​មន្ត្រីនគរបាល​ចូលនិវត្តន៍​ម្នាក់ និង​ប្រពន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2016 ក+ ក-

ខេត្តកោះកុង​៖​កម្លាំង​អធិការ​ស្រុក​មណ្ឌលសីមា​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឃាត់​អតីត​មន្ត្រីនគរបាល​ខេត្តកោះកុង​ទើប​ចូលនិវត្តន៍​ម្នាក់ និង​ប្រពន្ធ ដែលជា​មេខ្លោង​ចែកចាយ​គ្រឿ​ញៀន យ៉ាងសកម្ម​ក្នុង​ខេត្តកោះកុង​។​
​ស្នងការរង​នគរបាល​ខេត្តកោះកុង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​លោក យឹម ផេង បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ លោក​ស្នងការរង​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​បាន​រឹបអូស​បាន​ថ្នាំ​មេ​តាំ​ហ្វេ​តា​មីន​៥២០​គ្រាប់ និង​ម៉ា​ទឹកកក​មួយចំនួនធំ​។ លោក​បញ្ជាក់ថា ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​នេះ ប្ដី​ឈ្មោះ ស៊ុយ ឡូញ អាយុ​៥០​ឆ្នាំ ប្រពន្ធ​ឈ្មោះ សៅ ថុ​នា អាយុ​៤៦​ឆ្នាំ ក្នុងនោះ​មន្ដ្រី​ជំនាញ​បានធ្វើ​ការឆែកឆេរ​ទីតាំង​២​ផ្សេងគ្នា ក្រោយមក​សមត្ថកិច្ច​រឹប​អូស​បាន ថ្នាំញៀន​ប្រភេទ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​) ៥២០​គ្រាប់ និង​ម៉ា​ទឹកកក​៦​កញ្ចប់​ធំ ព្រមទាំង​៨១,៧៥​ក្រាម បន្ថែមទៀត​។​
​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២ ត្រូវបាន​កម្លាំង​ជំនាញ នាំខ្លួន​ទៅ​សាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

fn-2016-09-26-13-41-05-2fn-2016-09-26-13-40-59-0fn-2016-09-26-13-41-05-0