ភ្នំពេញ៖បុរសអ្នកលក់ចេកជៀនម្នាក់បានលង់ទឹកស្លាប់ចោលប្រពន្ធនិងកូន៣នាក់អោយទ្រហោយំទ្រហឹងសពបុរសកំសត់ខាងលើនេះត្រូវបានអ្នកច្រូតស្មៅគោប្រទះឃើញនៅវេលាម៉ោង៤ និង៨នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចវាលស្រែភូមិចំការត្បែងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថាសពជនរងគ្រោះឈ្មោះ ចយ នូ អាយុ៤១ឆ្នាំមុខរបរលក់ចេកជៀននៅផ្សារថ្នល់ទទឹងរស់នៅភូមិចំការត្បែងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យមានកូន៣នាក់ប្រុស១ស្រី២និងប្រពន្ធឈ្មោះសំ មឿនអាយុ៣៧ឆ្នាំ។
បើតាមប្រពន្ធសពជនរងគ្រោះបានឱ្យដឹង ពួកគាត់បានចាកចេញពីស្រុកកំណើតទៅរកស៊ីលក់នំចេកជៀននៅផ្សារថ្នល់ទទឹងនិងបានមកលេងស្រុកវិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយយកលុយនិងសំភារៈដើម្បីជូនម្តាយឪពុកលុះមកដល់ម៉ោង១២យប់រំលងអធ្រាតជនរងគ្រោះក្រោកដើរចុះពីលើផ្ទះដោយមិនដឹងថាគាត់ទៅណានោះទេបាត់ឈឹងផ្អើលអ្នកផ្ទះនាំគ្នាតាមរកតែរកមិនឃើញលុះមកដល់ម៉ោងកើតហេតុមានអ្នកច្រូតម្នាក់ទៅច្រូតស្មៅក៏ប្រទះឃើញសពបុរសខាងលង់ទឹកនៅក្នុងគុម្ពស្មៅកណ្តាលវាលតែស្រែបង្កការភ្ញាក់ផ្អើលប្រពន្ធកូនស្រែទ្រហ៊ោយំទ្រហឹង។
បច្ចុបន្នសពបុរសខាងលើត្រូវបានបងប្អូនដឹកយកមកវត្តដើម្បីធ្វើបុណ្យតាមប្រពៃណី៕