ខេត្តចំនួន៦អាចប្រឈមនឹងជំនន់ទឹកភ្លៀង
រាជធានីភ្នំពេញ៖ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ខ្យល់មូសុងនិរតី បានបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជាកាន់តែខ្លាំង ដែលធ្វើភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន និងអាចធ្វើឲ្យផ្នែកខ្លះនៃខេត្តកណ្តាល តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប្រឈមនឹងជំនន់ទឹកភ្លៀង។ នេះបើយោងតាមព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម៕