ដោយ៖ប៉ែន សុផល
បាត់ដំបង៖ជនរងគ្រោះស្លាប់ជាម្ចាស់ម៉ូតូមានឈ្មោះឈឹម កំសត់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
មុនពេលកើតហេតុវេលាម៉ោង៤ និង៤០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដល់កន្លែងកើតហេតុចំនុចទួលតាកយក្នុងសភាពមេឃកំពុងភ្លៀងខ្លាំង ស្របពេលដែលរថយន្តបង្ករបានបោះពួយក្នុងល្បឿនយ៉ាងលឿនបានជ្រុលបង្កូតទៅបុកម៉ូតូពេញទំហឹងបណ្តាលអោយប៉ើងមនុស្សស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ប្រជាពលរដ្ឋឃើញហេតុការណ៍បានបញ្ជាក់ថា ចំនុចកើតខាងលើមានសភាពកោងខ្លាំងស្របគ្នានិងមេឃធ្លាក់ភ្លៀងខ្លាំងផងបូកនិងល្បឿនរថយន្តបើកបរក្នុងទិសដៅផ្ទុយគ្នាលឿនទៀតបណ្តាលជ្រុលចង្កូចទៅបុកម៉ូតូពេញទំហឹងតែម្តងនៅលើកំណាត់ផ្លូវជាតិលេខ៥ក្នុងភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
រថយន្តបង្ករម៉ាកហាយឡេនដ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២M-១៨៨១ ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចបាត់ស្រមោលតែម្តង៕