ងុ​ក​មួយភាំង​រ៉េ​ចង្កូត​ក្រឡាប់​ធ្លាក់​ស្រះ​ស្លាប់ម្នាក់ របួសធ្ងន់២នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2016 ក+ ក-

​ខេត្តកំពង់ធំ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈដែល​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ក្រឡាប់​ចូលក្នុង​ទឹកស្រះ គ្រា​អ្នកបើកបរ​ងុ​ក​មួយភាំង​។ ហេតុការណ៍​នេះ​កើតឡើង​ម៉ោង​០២ និង​៥៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំនុច​ភូមិ​ស៊ីវ​ត្ថា ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់​។​
​មន្ដ្រីនគរបាល មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ដ​ដែល​ក្រឡាប់ ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌​ស លាយ​ខៀវ ពាក់​ផ្លាកលេខ​សៀមរាប 3A-1837 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង លុះ​មកដល់​កន្លែងកើតហេតុ អ្នកបើកបរ​ងងុយដេក ស្រាប់តែ​បណ្ដាល​ឲ្យ​រថយន្ដ​ធ្លាក់​ផ្លូវ​ក្រឡាប់ ចូល​ស្រះ​ទឹក ថ្ងា​ជើង​ឡើងលើ បត់​ក្បាល​ទៅក្រោយ​វិញ ហើយ​រថយន្ដ​សង្កត់​បុរស​ម្នាក់​ឈ្លក់ទឹក​ស្លាប់​ភ្លាមៗ និង​២​នាក់​ទៀត​របួសធ្ងន់ បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ រីឯ​អ្នកបើកបរ​ឃើញ​រត់គេចខ្លួន​បាត់ស្រមោល​។​
​នគរបាល​ដដែល​បន្ដ​ថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ តឹង តន់ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូ​នី​គម ខេត្តសៀមរាប ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់ ទី​១-​ឈ្មោៈ ខឿន ខៃ អាយុ​២៦​ឆ្នាំ ទី​២-​ឈ្មោៈ ហេង ស៊ីម អាយុ​២៥​ឆ្នាំ​។​
​ក្រោយពេល​កើតហេតុ សព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​សន្ទុក ចំណែក​រថយន្ត​ត្រូវ​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​៕

fn-2016-09-27-09-28-32-2fn-2016-09-27-09-28-32-0fn-2016-09-27-09-28-32-6