​បង្ក្រាប​បទល្មើស​នេសាទ​ជនជាតិ​វៀតណាម​នៅស្រុកកោះធំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2016 ក+ ក-

ខេត្តកណ្តាល​៖​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ប្រើប្រាស់​កម្លាំង​ច្រើន​នាក់ ដើម្បី​បាន​បន្ត​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះទៅ​បង្ក្រាប​បទល្មើស​នេសាទ របស់​ជនជាតិ​វៀតណាម យ៉ាងច្រើន​ដែល​បានដាក់​រាយប៉ាយ​នៅលើ​ផ្ទៃ​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះធំ ។​
​អធិការនគរបាល​ស្រុក​កោះធំ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា «​ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សំណាក់​អភិបាលខេត្ត​កណ្តាល និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ ព្រមទាំង​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក្រោយ​ទទួល​ព័ត៌មាន​ថា បទល្មើស​នេសាទ​ជាច្រើន​របស់​ជនជាតិ​វៀតណាម បាន​ចូលមក​នេសាទ​ខុសច្បាប់​» ។ លោក​បន្តថា ការប្រមូល​កម្លាំង​បង្ក្រាប​ច្រើន​បែបនេះ ដោយហេតុថា តំបន់​នោះ​ជាទី​តាំង​បទល្មើស​ស្មុគស្មាញ ទី​២​កន្លែង​ធ្លាប់មាន​ការប្រឆាំង​បក​មកលើ​កម្លាំង​សមត្ថកិច្ច ។ ទន្ទឹម​នោះ​យើង​ទទួល​ព័ត៌មាន​ថា អ្នកកាង​ពីក្រោយ​គ្រោង​នឹង​បញ្ឆេះ​ហិង្សា​ជាមួយ​សមត្ថកិច្ច និង​ទី​៤​ឧបករណ៍​និង​ជន​នេសាទ​ខុសច្បាប់​ច្រើន​អនេក​។​
​សូមបញ្ជាក់ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ជនជាតិ​វៀតណាម​៤​នាក់ ត្រូវបាន​តុលាការ​ខេត្តកណ្តាល​ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោយ​ចាប់ខ្លួន​រឿង​នេសាទ​ខុសច្បាប់​នៅ​ស្រុក​កោះធំ អមដោយ​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន ៕

fn-2016-09-27-07-06-08-1fn-2016-09-27-09-11-15-3fn-2016-09-27-09-11-15-0