ហ្វីលីពីន​​ដើរ​ចេញពី​អាមេរិក​ងាក​ទៅរក​ចិន និង​រុស្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2016 ក+ ក-

​ម៉ានីល​៖​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានបង្ហាញ​ពី​គោលបំណង​ច្បាស់លាស់ ហើយពី​ការដើរ​ចេញពី​អាមេរិក ហើយ​ងាក​ខិត​ទៅរក​ចិន និង​រុស្ស៊ី ដើម្បី​អភិ​វ​ឌ្ឈ​វិស័យ​ការទូត​ឯករាជ្យ​មួយ​ដែល​លោក​ហៅថា ទំនាក់ទំនង​ដ៏​ស្មោះត្រង់ ។​
​លោក Duterte ធ្លាប់បាន​បង្ហាញ​ពី​គោលបំណង​ងាក​ទៅរក​ចិន​ម្ដង​រួចមកហើយ បើទោះជា​ប្រទេស​ទាំងពីរ​កំពុងមាន ជម្លោះ​ដែនទឹក​នឹង​គ្នា​នៅឯ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ ក៏ប៉ុន្តែ​គ្រាន់តែ​ថា នៅពេលនេះ​មិនមែន​ត្រឹមតែ​ចិន​នោះទេ សូម្បីតែ​រុស្ស៊ី​ក៏​លោក Duterte ចង់​បង្កើន​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ជិតស្និត​ជាមួយ​ផងដែរ​។​
​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​សង្គ្រាម​ប្រឆាំងនឹង​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង និង ជា​មនុស្ស​មាត់ឆៅ​បាន​និយាយ​ទៅកាន់ អ្នកសារព័ត៌មាន​ថា «​ខ្ញុំ​មិន​ប្រាកដ​នោះទេ ក្នុងការ​ត្រៀមខ្លួន​កាត់ផ្ដាច់ ពី​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​យើង​នឹង​បង្កើត​សម្ព័ន្ធភាព​ជាមួយនឹង​ចិន ខណៈ នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitri Medvedev កំពុង​ទន្ទឹម​រង់ចាំ​ដំណើរ ទស្សនកិច្ច​របស់ខ្ញុំ​។ ម្យ៉ាងវិញទៀត ខ្ញុំ​កំពុង​ស្ថិតនៅលើ​ចំណុច​បែងចែក រវាង ខ្ញុំ​និង​សហរដ្ឋអាមេរិក ហើយ​ចំណុច​នេះ​មិនអាច​ត្រឡប់ក្រោយ​វិញ​ឡើយ​៕

fn-2016-09-26-23-03-18-0