អតីត​ពិធីករវិទ្យុ​91Mz ប្រចាំខេត្ត​បាត់ដំបងចងក​សម្លាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក សារៈ មុនី ដែល​អតីត​ជា​ពិធីករ​វិទ្យុ​91Mz ប្រចាំខេត្ត​បាត់ដំបង​ដែល​ប្រី​យ​មិត្ត​ជាច្រើន​ធ្លាប់បាន​ស្គាល់​ផង​នោះ បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន នៅក្នុង​បន្ទប់​ឃុំឃាំង​បណ្តោះអាសន្ន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដិ​ការបស់​តុលាការខេត្ត​ពោធិសាត់ ពាក់ព័ន្ធ​នឹង​បទ​យកប្រាក់​ពី​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​។​
​ហេតុ​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​៧ និង​១៥​នាទី យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ ​ត្រង់ចំណុច​ក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​២ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។​
​គួរ​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ សារៈ មុនី រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង ខេត្តបាត់ដំបង អតីត​ជា​ពិធីករ​ប្រចាំ​វិទ្យុ​91Mz បាត់ដំបង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ខាងលើ​ជនសង្ស័យ​រូបនេះ​ត្រូវបាន​នគរបាល​ខេត្ត​បត់​ដំបង អនុវត្តតាម​ដិ​ការ​របស់​តុលាការខេត្ត​ពោធិសាត់ ដែល​បញ្ជា​អោយ​ចាប់ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការយក​ប្រាក់​ពី​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​។​
​ក្រោយពេល​កើតហេតុ​នោះដែរ​គេ​ស​ង្គេ​ត​ឃើញ​វត្តមាន​របស់លោក​ព្រះរាជអាជ្ញា លោកគ្រូ​ពេទ្យ និង​កំលាំង​ជំនាញ​ដើម្បី​រួមគ្នា​ធ្វើ​កោសល្យវិច័យ ហើយក៏​បានប្រគល់​សព​ទៅអោយ​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

untitled-1